Lampard ជាគ្រូបង្វឹកអង់គ្លេសទីប៉ុន្មានហើយនៅ Premier League?
- 2019-07-07 00:07:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Lampard ជាគ្រូបង្វឹកអង់គ្លេសទីប៉ុន្មានហើយនៅ Premier League?
ចន្លោះមិនឃើញ
ការតែងតាំងរបស់ Lampard នៅតោខៀវ Chelsea នៅសប្ដាហ៍នេះបានបញ្ចប់នូវការផ្លាស់ប្ដូរដ៏គួរឱ្យកត់សម្គាល់មួយដោយ អតីតគ្រូបង្វឹក Derby County រូបនេះបានក្លាយទៅជាគ្រូបង្វឹកអង់គ្លេសនៅទឹកដីអង់គ្លេសទី៧ហើយ សម្រាប់ក្លឹបធំទាំង២០នៅ Premier League។
គ្រូបង្វឹកអង់គ្លេសនៅទឹកដីអង់គ្លេស៦នាក់ផ្សេងទៀតរួមមាន៖ Dean Smith, Eddie Howe, Graham Potter, Sean Dyche, Roy Hodgson និង Chris Wilder ។
Wilder និង Smith ធ្លាប់ដឹកនាំក្រុម Sheffield United និង Aston Villa នៅក្របខ័ណ្ឌបាល់ទាត់កំពូលអង់គ្លេស ខណៈដែលលោក Potter ធ្លាប់ដឹកនាំនៅ Brighton។
Lampard មានគ្រូល្អៗជាច្រើនកាលលេងនៅ Chelsea មានដូចជាកំពូលគ្រូបង្វឹក Jose Mourinho លោក Carlo Ancelotti ដែលអតីតវីរបុរសតោខៀវធ្លាប់លើកពាន២ដងជាមួយ និង Guus Hiddink ដែល Lampard ធ្លាប់លើកពានម្តងជាមួយផងដែរ។
ឥឡូវគ្រូបង្វឹកវ័យ៤១ឆ្នាំបានយកបទពិសោធន៍ពីគ្រូបង្វឹកទាំងនោះ មកដឹកនាំក្រុមចាស់ខ្លួនឯងវិញម្តង ហើយក៏ជាមោទនភាពរបស់សមាគមបាល់ទាត់អង់គ្លេសដែលមានគ្រូអង់គ្លេសនៅអង់គ្លេស។
Lampard បាននិយាយថា "ខ្ញុំពិតជាសប្បាយរីករាយនៅពេលដែលខ្លួនគឺជាគ្រូបង្វឹកអង់គ្លេសវ័យក្មេង ដែលត្រូវបានគេផ្តល់ឱកាសនេះឲ្យ"។
ខ្សែបម្រើ Danny Drinkwater ដែលជាផ្នែកមួយដ៏សំខាន់ជួយ Leicester ឈ្នះពានកាលពី ៣ ឆ្នាំមុន ហើយដែល Chelsea បានចំណាយលុយ ៣៥ លានផោន (៤៣លានដុល្លារ) ត្រូវបានបង្កកក្រោមការគ្រប់គ្រងរបស់លោក Maurizio Sarri កាលពីរដូវកាលមុន។ អតីតប្រធានក្រុម Gary Cahill ក៏ចំណាយពេលពេញ១រដូវកាលអង្គុយលើកៅអីបម្រុង ហើយនេះជាអ្វីដែល Lampard និយាយថានឹងមិនកើតឡើងម្តងទៀតឡើយ៕
អាន៖ Premier League គ្រោងកាត់បន្ថយកូតាកីឡាករបរទេស ប៉ុន្តែក្លឹបជំទាស់
អាន៖ លីគអង់គ្លេសយ៉ាប់ខ្លាំងមិនធ្លាប់មានឡើយក្នុងរយៈពេល២៧ឆ្នាំនៅ Premier League