ទូរសព្ទចាស់ៗ​ដើរ​យឺត ៤គន្លឹះអាចសាកបាន​នឹង​ដឹង​លទ្ធផល​

  • 2019-07-08 11:06:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​ប្រើ​ស្មាតហ្វូន​ដដែល​ច្រើន​ឆ្នាំ នឹង​សម្គាល់​ឃើញ​ថា​ដំណើរការ​មាន​សភាព​យឺត​ជាង​ធម្មតា​។ ការ​ថមថយ​ល្បឿន​នេះ មាន​ចំណុច​ច្រើន​ទាក់ទង ទាំង Hardware និង Software។ 

កំណែទម្រង់​ប្រព័ន្ធ​ប្រតិបត្តិ​ថ្មី​

ប្រព័ន្ធ​ប្រតិបត្តិការ​មាន​ការ​កែប្រែ​ជា​បន្តបន្ទាប់  ហើយ​មាន​ការ​ណែនាំ ឲ្យ​ទាញ​យក​​ចំពោះ​ជំនាន់​ថ្មី​ ក្រោម​ហេតុផល​អាច​ជួយ​ដោះស្រាយ​បញ្ហា និង​បន្ថែម​មុខងារ​ថ្មីៗ​ទៅ​លើ​ប្រព័ន្ធ។ 

Hardware ស្មាតហ្វូន​មាន​ការ​ប្រែប្រួល​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ជំនាន់ OS ថ្មី​ផ្ដោត​លើ​ភាព​រីកចម្រើន​ទៅ​តាម​សមត្ថភាព Hardware ទាំងនោះ​។ នេះ​ជា​ហេតុផល ជំនាន់​ថ្មី តម្រូវ​ការ​ប្រើ​ថាមពល និង​មេម៉ូរី​កាន់​តែ​ច្រើន​។ ជំនាន់​ចុង​ក្រោយ​ល្អ ប៉ុន្តែ​មិន​សម្រាប់​ឧបករណ៍​ចាស់​ពេក​នោះ​ទេ​។ 

ដំណើរការ​នៅ Background

ស្មាតហ្វូន​ចេញ​ពី​ប្រអប់ មាន​បណ្ដុំ​កម្មវិធី​ជា​ច្រើន​។ យូរ​ៗទៅ កម្មវិធី​នឹង​កើនឡើង​តាម​តម្រូវការ​ការប្រើប្រាស់ ហើយ​កម្មវិធី​មួយ​ចំនួន​នឹង​ចាប់ផ្តើម​ដំណើរការ ពេល​ឧបករណ៍​បើក​ប្រព័ន្ធ​ ហើយ​ក៏​អាច​បន្ត​ដំណើរការ​នៅ Background។

ដំណើរការ​ជាច្រើន​នៅ Background មាន​ឥទ្ធិពល​ធំ​លើ​ល្បឿន​ដំណើរការ​របស់​ទូរសព្ទ ហើយ​ជា​លទ្ធផល ទូរសព្ទ​នឹង​ដំណើរការ​យឺត​។ លើ​ទូរសព្ទ Android មាន​ដូចជា Live Wallpapers និង Widgets ប្រើ CPU ច្រើន ដែល​ធ្វើ​ឲ្យ​ទូរសព្ទ​យឺត​។ បើ​មាន​ច្រើន​លើ​ឧបករណ៍​ចាស់ គួរ​លុប​ចោល​តាម​ដែល​អាច​ទៅ​រួច​។ ទុក​កម្មវិធី​ចាំ​បាច់ លុប​ចោល​កម្មវិធី​លែង​ប្រើ និង​បិទ​បើក​ឧបករណ៍​ពីរ​បី​ថ្ងៃ​ម្តង​។ 

កម្មវិធី​

ដូច​នឹង​ការ​អាប់ដេត​ប្រព័ន្ធ​ប្រតិបត្តិការ​ដែរ កម្មវិធី​កាន់​តែ​ល្អ​ប្រសើរ ទំហំ​កាន់​តែ​ធំ សម្រប​ខ្លួន​តាម Hardware ជំនាន់​ថ្មី​។ បើ​ធ្វើការ​អាប់ដេត ប្រហែល​សម្គាល់​ឃើញ​ដំណើរការ​យឺត​ជាង​មុន​។ នេះ​ដោយសារ​មាន​ការ​ប្រើ RAM និង​ថាមពល​ថ្ម​កាន់​តែ​ច្រើន​។ ទំហំ​កម្មវិធី​នា​ពេល​បច្ចុប្បន្ន ធំៗ​ជាង​កាល​ពី ១ ឬ ២ ឆ្នាំ​មុន​។ ការ​អាប់ដេត​កម្មវិធី មិន​សូវ​ជា​ល្អ​ប៉ុន្មាន​នោះ​ទេ ដល់​ឧបករណ៍​ចាស់​។ 

ទំហំ Storage កើនឡើង​

Storage ទូរសព្ទ​ជិត​ពេញ នឹង​ប៉ះពាល់​ដល់​ល្បឿន​ដំណើរការ​។ អាច​ពិនិត្យ​មើល Storage Space លើ​ទូរសព្ទ​បាន ដោយ​លើ iPhone ចូល​ទៅ​កាន់ Settings > General > Storage and iCloud usage > Manage Storage។ ត្រង់​នោះ នឹង​ឃើញ​បញ្ជី​កម្មវិធី មាន​លើ iPhone រួមទាំង​ព័ត៌មាន​ពី​ចំនួន Storage ដែល​កម្មវិធី​ប្រើប្រាស់ ចុច​លើ​កម្មវិធី ដើម្បី​មើល​ទិន្នន័យ​លម្អិត​។ 

បើ​មាន​ទូរសព្ទ Android ចូល​ទៅ​កាន់ Settings > Storage។ ត្រង់នោះ នឹង​ឃើញ​ពី​អ្វី​កំពុង​ប្រើ Storage Space លើ​ទូរសព្ទ។ 

អាច​លុប ឬ​យ៉ាង​ណា ទៅ​តាម​ទិដ្ឋភាព​ជាក់ស្តែង ផ្អែក​លើ​ព័ត៌មាន​ប្រើប្រាស់​ទំហំ Storage ដោយ​កម្មវិធី​ទាំង​នោះ​៕

ប្រភព៖ Technobezz   ប្រែ​សម្រួល៖ ប៊ុនធឿន