បើកចូលគណនីលើ iCloud.com លើ iOS 13 លែងហត់បញ្ចូលកូដសម្ងាត់ទៀតហើយ
- 2019-07-09 01:52:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើកចូលគណនីលើ iCloud.com លើ iOS 13 លែងហត់បញ្ចូលកូដសម្ងាត់ទៀតហើយ
ចន្លោះមិនឃើញ
Apple កំពុងសាកល្បងដោយផ្ទាល់លើមុខងារថ្មីដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់អាចធ្វើការស្កេនផ្ទៃមុខ Face ID ឬខ្ចៅដៃ Touch ID ក្នុងការដំណើរការចូលគណនីលើគេហទំព័រ iCloud.com តាមរយៈប្រព័ន្ធ iOS និង macOS ជំនាន់ក្រោយ។ នេះបើតាមរបាយការណ៍ពី 9to5mac បានចុះផ្សាយ។
នៅពេលដែលអ្នកបើកចូលទៅកាន់ iCloud ក្នុងកម្មវិធី Safari នោះត្រង់ទីតាំងទាមទារវាយបញ្ចូលកូដសម្ងាត់ និងអាចជំនួសដោយការប្រើប្រាស់មុខស្កេនផ្ទៃមុខលើ iPhone ឬស្កេនខ្ចៅដៃលើកុំព្យូទ័រ MacBook Pro។ រូបភាព Screenshot មួយសន្លឹកបានចែកចាយជាដំណើរការ Face ID ក្នុងការ Sign In គណនីលើ iPhone XS Max រត់លើ iOS 13 Beta។
នេះជាសារឆ្លើយតបទៅនឹងមុខងារស្រដៀងគ្នាមួយឲ្យឈ្មោះថា 'Sign In with Apple' ដែលក្រុមហ៊ុនយក្សអាមេរិកបានប្រកាសផ្សាយកាលពីខែមុន។ មុខងារនេះនឹងដាក់ឲ្យប្រើលើ iOS 13 ដែលអនុញ្ញាតឲ្យម្ចាស់ iPhone អាចធ្វើការបើកចូលដំណើរការកម្មវិធីនិងគេហទំព័រណាមួយ តាមរយៈការប្រើប្រាស់ Apple ID ពោលមិនខុសពីការចាក់សោដាក់កូដសម្ងាត់លើ App នោះទេ។
អ្វីដែលពិសេស Sign in with Apple ក៏នឹងកាន់តែងាយស្រួល ព្រោះគាំទ្រជាមួយ Face ID និង Touch ID បន្ថែមនឹងមុខងារការពារពីរស្រទាប់ Two-Factor Authentication ថែមទៀតផងដែរ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: