Samsung ចេញ​វីដេអូ​ខ្លី​ Galaxy Note 10 ឆ្លៀតបញ្ឈឺ iPhone ទៀត

  • 2019-07-09 04:07:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Samsung ឥណ្ឌូណេស៊ី​ទើប​តែ​ចេញ​ផ្សាយ​នូវ​វីដេអូ​ខ្លី​មួយ​លើ​បណ្តាញ​សង្គម Twitter ទាក់ទិន​នឹង​ការ​ត្រៀម​ប្រកាស Galaxy Note 10 ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ៧ សីហា​ខាង​មុខ។ ជាមួយ​នឹង​កាលបរិច្ឆេទ​ច្បាស់លាស់ ក្នុង​វីដេអូ​នោះ​ក៏​បង្ហើប​នូវ​តម្រុយ​ខ្លះ​ជុំវិញ​ស្មាតហ្វូន​ជំនាន់​ក្រោយ។

អ្វី​ដែល​បង្ហាញ​ឲ្យ​គ្រប់​គ្នា​បាន​ដឹង Samsung ចង់​សង្កត់​ធ្ងន់​ថា Note 10 ​អាច​ដើរ​តួ​ជំនួស​ការ​ប្រើប្រាស់ Desktop (តាម​រយៈ​ឧបករណ៍ DeX) ឬ​អាច​ជំនួស​កុំព្យូទ័រ​យួរដៃ Laptop ​ហើយ​នៅ​ចុង​វីដេអូ​ក៏​មាន​ការ​ឌឺដង iPhone របស់​ Apple បន្តិច​ផង​ដែរ។

ទស្សនាវីដេអូខាងក្រោម:

ត្រង់​ផ្នែក​កាមេរ៉ា​មុខ​បង្ហើប​ឲ្យ​យើង​ដឹង​ច្បាស់​ថា​ Note 10 ​ចោះ​រាង​រង្វង់​ដូច​មាន​លើ S10 តែ​មិន​ប្រាកដ​ថា​ដាក់​នៅ​ផ្នែក​ចំហៀង​ឬ​កណ្តាល ខណៈ​កាមេរ៉ា​ក្រោយ​រំពឹង​មាន ៣ គ្រាប់​បូក 3D ToF Sensor។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា