AI កាន់តែរីកចម្រើន ធនាគារធំរបស់អាល្លឺម៉ង់ជម្រុះបុគ្គលិក ១៨ ០០០ នាក់
- 2019-07-10 03:49:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
AI កាន់តែរីកចម្រើន ធនាគារធំរបស់អាល្លឺម៉ង់ជម្រុះបុគ្គលិក ១៨ ០០០ នាក់
ចន្លោះមិនឃើញ
Artificial Intelligence ឬហៅកាត់ថា AI គឺជាប្រព័ន្ធកុំព្យូទ័រមួយដែលអាចធ្វើកិច្ចការទាំងឡាយណា ដែលមនុស្សត្រូវប្រើបញ្ញាដើម្បីធ្វើទៅបាន។ មានការព្យាករណ៍ជាច្រើននិយាយអំពីមនុស្សរាប់លាននាក់អាចនឹងបាត់បង់ការងារនៅពេលខាងមុខ ដែល AI គឺជាហេតុផលសំខាន់។
ជាក់ស្ដែងទៅធនាគារធំជាងគេរបស់អាល្លឺម៉ង់ Deutsche Bank បានប្រកាសអំពីការរៀបចំឡើងវិញនូវរចនាសម្ព័ន្ធមានទំហំទឹកប្រាក់ប្រមាណ ៨,៣ ពាន់លានដុល្លារ ដែលឈានដល់ការជម្រុះចោលបុគ្គលិករហូតដល់ ១៨ ០០០ នាក់ឯណោះ ដោយបានចាប់ផ្ដើមពីថ្ងៃចន្ទសប្ដាហ៍នេះ។ គួរដឹងថាធនាគារនេះមានបុគ្គលិកប្រហែល ៩១ ៥០០ នាក់ នៅជុំវិញពិភពលោក។
លោក John Cryan ជានាយកប្រតិបត្តិធនាគារ Deutsche Bank ពីឆ្នាំ ២០១៥ ដល់ ២០១៨ ធ្លាប់បានលើកឡើងកាលពីឆ្នាំ ២០១៧ ថាការរីកចម្រើននៃបច្ចេកវិទ្យានឹងនាំឲ្យមានការកាត់បន្ថយបុគ្គលិកទ្រង់ទ្រាយធំ ហើយអាចមកដល់លឿនជាងការគិតរបស់យើងទៅទៀត។
នៅពេលសួរអំពីតួលេខជាក់លាក់នៃចំនួនបុគ្គលិកដែលត្រូវប្រឈមនឹងការជំនួសដោយបច្ចេកវិទ្យានោះ មហាសេដ្ឋីរូបនេះបានប្រាប់ថា ៖ "វាអាចជាតួលេខមួយដ៏ធំ”។ លោកបានប្រាប់ដល់ Financial Times កាលពីខែកញ្ញា ២០១៧ ថា ៖"ជាឧទាហរណ៍ បុគ្គលិកផ្នែកគណនីរបស់ធនាគារ Deutsche អាចត្រូវជំនួសដោយបច្ចេកវិទ្យាសាមញ្ញ។ ពួកគេចំណាយពេលច្រើនណាស់លើការគិតលេខ"។
លោក Cryan បានលើកឡើងដែរថាហេតុផលសំខាន់មួយដែល Deutsche ចេញឆ្ងាយពីការប្រើកម្លាំងពលកម្មមនុស្សក៏ដោយសារអតិថិជនធនាគារបានប្ដូរទៅកាន់ការប្រើលើអនឡាញវិញ ហេតុនេះធនាគារលែងត្រូវការបង្កើតសាខាច្រើនដូចមុនទៀត៕
ចុចអាន៖