ម៉ន​ សាម៉េត៖​ ខ្ញុំ​ឃើញ​គេ​ប្រកួត​ ខ្ញុំ​ចង់​ប្រកួត​ណាស់​

  • 2019-07-12 04:41:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មក​ពី​ព្រែកឯក​ ម៉ន​ សាម៉េត​ ថា​ថ្ងៃ​សៅរ៍​ស្អែក​នេះ​វិល​ចូល​សង្វៀន​វិញហើយ ព្រោះ​របួស​ជា​១០០%​ ពេលឃើញ​គេ​ប្រកួត​រាល់ថ្ងៃ​ចង់​ឡើង​ប្រកួត​ណាស់។​

កីឡាករ ម៉ន សាម៉េត

ម៉ន​ សាម៉េត​ បាន​ឲ្យ​ដឹង​ថា​ សម្រាប់​របួស​ជើង​នា​ពេល​កន្លង​មក​នេះ​ គឺ​រូប​គេ​បាន​ព្យាបាល​ជា​សះស្បើយ​ ១០០%​ហើយ​ ប៉ុន្តែ​ចំពោះ​ការ​ប្រកួត​ស្អែក​នេះ​មិន​ទាន់​ហ៊ាន​ប្រើ​កម្លាំង​ជើង​ឲ្យ​អស់​នោះ​ទេ​ព្រោះ​ទើប​ចាប់​ឡើង​វិញ​បែប​នេះ​មិន​ទាន់​សាំង​ និង​ព្យាយាម​ប្រយ័ត្ន​ឲ្យ​បាន​ច្រើន។​

អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​ការ​ហ្វឹកហាត់​ត្រៀម​វិញ​ គឺ​បាន​ប្រហែល​២សប្ដាហ៍​ដែរ​ ប៉ុន្តែ​នៅ​តែ​បារម្ភ​បញ្ហា​កម្លាំង​ស៊ុហ្វ​ខ្លាច​មិន​បាន​ពេញ​ល្អ ​យ៉ាង​ក៏​សង្ឃឹម​ប្រហែល​៦០%​ផង​ដែរ។​ បើ​និយាយ​ពី​អារម្មណ៍​វិញ​អ្នក​ប្រដាល់​ត្រកួល​ ម៉ន​ រូប​នេះ​សប្បាយ​ចិត្ត​ខ្លាំង​ ដោយ​បាន​វិល​ចូល​សង្វៀន​វិញ។​

សាម៉េត កាលវ៉ៃនៅ មីយ៉ាន់ម៉ា

រំលឹក​ដែរ​ថា​ អ្នក​ប្រដាល់​គុន​ខ្មែរ​ ម៉ន​ សាម៉េត​ អាក់ខាន​ប្រកួត​គុន​ខ្មែរ​អស់​រយៈពេល​ប្រហែល​៣ខែ​មក​ហើយ​ គឺ​តាំង​ពី​ដើម​ខែ​ឧសភា​ ២០១៩​ នៅ​ប្រទេស​មីយ៉ាន់ម៉ា​ មក​ម្ល៉េះ។ ​ថ្ងៃ​សៅរ៍​ ទី១៣​ ខែ​កក្កដា​ ២០១៩​ ស្អែក​នេះ​នឹង​ឡើង​សង្វៀន​ប្រដាល់​ TV5​ ជា​មួយ​អ្នក​លេង​គុន​ថៃ​ Kao Thap៕​

អត្ថបទ៖ នួន ស៊ីណា​