Zidane ចាកចេញ​ពី​កម្មវិធី​ប្រកួត​បើក​រដូវ​កាល​របស់ Real ដោយសារ​ហេតុផល​ផ្ទាល់​ខ្លួន

  • 2019-07-13 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Real Madrid បាន​បញ្ជាក់​ថា Zinedine Zidane បាន​ចាកចេញ​ពី​ជំរុំ​ហ្វឹកហាត់​​កម្មវិធី​ប្រកួត​បើក​រដូវ​កាល​របស់​ពួកគេ​នៅ​ទីក្រុង Montreal ។

គ្រូ​បង្វឹក​សញ្ជតិ​បារាំង និង កីឡាករ​​ Real Madrid បាន​ប្រកួត​កម្ដៅ​សាច់ដុំ​នៅ​ប្រទេស​កាណាដា​​សម្រាប់​ត្រៀម​រដូវ​កាល​ថ្មី​របស់​ពួកគេ។

ប៉ុន្តែ Real បាន​បញ្ជាក់​ថា​ Zidane បាន​ចាកចេញ​ពី​​ទីនោះ​ហើយ​ដោយសារ​​តែ "ហេតុផល​ផ្ទាល់​ខ្លួន" ហើយ​​ជំនួយការ​របស់​លោក​គឺ David Bettoni នឹង​ដឹកនាំ​ជំនួស។ យ៉ាង​ណា​ក្តី​គេ​មិន​បាន​បញ្ជាក់​ថា​ជា​ហេតុផល​អ្វី​ឲ្យ​ប្រាកដ​នោះ​ទេ។ Zidane ត្រូវ​បាន​គេ​ដឹង​ថា​មាន​​កាលវិភាគ​ដ៏​មមាញឹក​ក្រោយ​ពី​បាន​តែងតាំង​សាជាថ្មី ដើម្បី​ស្វែងរក​ជ័យជម្នះ​ឲ្យ Real ឡើង​វិញ។ ​

Los Blancos ស្ថិត​ក្នុង​ប្រទេស​កាណាដា​សម្រាប់​ជំរុំ​ហ្វឹកហាត់​របស់​ពួកគេ​មុន​ពេល​ពួកគេ​ចូលរួម​​ការ​ប្រកួត​ពាន​រង្វាន់​អន្តរជាតិ (International Champions Cup) នៅ​រដូវ​ក្តៅ​នេះ។

Real Madrid នឹង​ត្រូវ​ប្រឈម​មុខ​ជាមួយ Bayern Munich, Arsenal និង Atletico Madrid នៅ​មុន​ដំណាច់​ចុង​ខែ​នេះ។

គ្រូ​បង្វឹក​វ័យ​៤៧​ឆ្នាំ ក៏​បាន​ដាក់​សមាសភាព​កីឡាករ​ថ្មី​ដូចជា៖ កីឡាករ​តម្លៃ​ខ្លួន ១៥០ លាន​ផោន (១៨៨ លាន​ដុល្លារ) Eden Hazard កីឡាករ Ferland Mendy, Eder Militao, Rodrygo និង Luka Jovic ជា​ដើម៕

អាន៖ ប្រាក់​ខែ Bale ម្នាក់​ឯង​ជិត​ស្មើ​ប្រាក់​ខែ​មិត្ត​រួម​ក្រុម​កន្លះ​តារាង​បូក​បញ្ចូល​គ្នា

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សុខ លាងហ៊ត