ទម្លាយមូលហេតុ​ដែល​នៅ​អេស្ប៉ាញ ឧស្សាហ៍​​មាន​ករណី​កីឡាករ​គេច​ពន្ធ​ញឹកញាប់

  • 2019-07-13 02:39:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 6

ចន្លោះមិនឃើញ

ព័ត៌មាន​ពី​ការ​ចោទ​ប្រកាន់​រឿង​គេច​ពន្ធ​របស់​កីឡាករ​ល្បី​ៗ​ដែល​ប្រកប​អាជីព​នៅ​ប្រទេស​អេស្ប៉ាញ​ មិនមែន​ជា​រឿង​ថ្មី​ទេ។ កីឡាករ​កំពូល​ៗ​ដល់​ថ្នាក់​ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Cristiano Ronaldo និង​ខ្សែ​ប្រយុទ្ធ​អាហ្សង់ទីន​កីឡាករ Lionel Messi ហើយ​សូម្បី​តែ​លោក Jose Mourinho ក៏​ធ្លាប់​បាន​ចោទ​ប្រកាន់​ពី​រឿង​នេះ​ដែរ​។

តាម​ពិត​ទៅ​កំឡុង​ពេល​នៃ​ការ​មក​ដល់​របស់ អតីត​កីឡាករDavid Beckham នៅ​ឆ្នាំ​២០០៣ ជន​បរទេស​ដែល​ធ្វើ​ការ​នៅ​អេស្ប៉ាញ​អាច​ទទួល​បាន​អត្ថប្រយោជន៍​ក្នុង​ការ​បន្ធូរបន្ថយ​ពន្ធ​ ដែល​ធ្វើ​ឡើង​ដើម្បី​ទាក់ទាញ​មនុស្ស​មាន​ទេពកោសល្យ និង​ធនធាន​មនុស្ស​មក​ធ្វើ​ការ​នៅ​អេស្ប៉ាញ នេះ​បើតាម​សារព័ត៌មាន BBC។

ច្បាប់​នោះ​ក៏​លេចចេញ​ជា​រូបរាង​នៅ​ឆ្នាំ​២០០៥ ដោយ​មាន​រហស្សនាម​ថា "ច្បាប់​ Beckham” ក៏​ព្រោះ​តែ​លោក​ស្ថិត​ក្នុង​ចំណោម​អ្នក​ដែល​ចុះ​ឈ្មោះ​ក្នុង​ការ​បង់ពន្ធ​រយៈពេល​ ៦​ឆ្នាំ​ ដែល​បង់​ ២៤% នៃ​ប្រាក់​ចំណូល​។ ពេលនោះ​ហើយ​ ក៏​កើត​ចេញ​ជា​យុគ Galactico របស់​ក្លឹប Real Madrid ដោយ​កីឡាករ​ល្អៗ​មាន​ចំណាប់អារម្មណ៍​ខ្ពស់​មក​លេង​ ដោយ​មាន​អត្ថប្រយោជន៍​ពន្ធ​នេះ។

យ៉ាងណាមិញ ស្ថានភាព​​នៅ​អេស្ប៉ាញ​បាន​ប្រែប្រួល ច្បាប់​នេះ​ក៏​ធ្វើ​ការ​វិសោធនកម្ម ហើយ​កីឡាករ​ណា​ដែល​មាន​ប្រាក់ខែ​លើសពី ៦៧​ម៉ឺន​ដុល្លារ​ លែង​ទទួល​បាន​អត្ថប្រយោជន៍​នេះ​ទៀត​ហើយ។ អត្រា​ពន្ធ​ក៏​កើនឡើង គួបផ្សំ​នឹង​បញ្ហា​នៃ​ក្រុមហ៊ុន​ ដែល​កីឡាករ​ជួល​ឲ្យ​បង់​ពន្ធ ក៏​បណ្ដាល​ឲ្យ​មាន​ការ​ចោទប្រកាន់​លើ​ការ​គេច​ពន្ធ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម