ជម្លៀសខ្លួនរាប់លាននាក់ ក្រោយទឹកជំនន់ពីខ្យល់ព្យុះមូសុងវាយប្រហារនៅឥណ្ឌា

  • 2019-07-16 01:43:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពលរដ្ឋ​ជាង ៣​លាន​នាក់ ត្រូវ​បាន​ជម្លៀស​ខ្លួន​នៅ​ភាគ​ខាង​ជើង និង​ភាគ​ឦសាន​ក្រោយ​ពេល​ដែល​ទឹកជំនន់​ដោយ​សារ​ខ្យល់ព្យុះ​មូសុង​វាយ​ប្រហារ​បណ្ដាល​ឲ្យ​បាត់បង់ជីវិត​មនុស្ស សត្វ​និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ។

យោង​តាម​របាយការណ៍​របស់ Reuters ឲ្យ​ដឹង​ថា​ទន្លេ Brahmaputra ដែល​ហូរ​កាត់ប្រទេស​ឥណ្ឌា, បង់ក្លាដេស និង​ចិន បាន​ហក់​ឡើង​កម្ពស់​ទឹក​ខ្លាំង​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់ ១ ៨០០​ភូមិ​នៅ​ឥណ្ឌា។ មនុស្ស​ជិត​ពីរ​លាន​នាក់ ត្រូវ​បាន​ជម្លៀស​នៅ​ភាគ​ឦសាន​នៃ​រដ្ឋ Bihar ដោយ​សារ​ទឹក​ជំនន់ ខណៈ​ពេល​ដែល ១,៧​លាន​នាក់​ផ្សេង​ទៀត ចាកចេញ​ពី​ផ្ទះ​នៅរដ្ឋ Assam។ គួរ​បញ្ជាក់​ថា រដូវកាល​នៃ​ខ្យល់​ព្យុះ​មូសុង ចាប់​ផ្ដើម​ឡើង​ពី​ខែ​មិថុនា​រហូត​ដល់​កញ្ញា​ដែល​បណ្ដាល​ឲ្យ​មាន​ព្យុះ​វាយ​ប្រហារ​អាស៊ី​ខាង​ត្បូង​ជា​រៀងរាល់​ឆ្នាំ។

ជាមួយ​គ្នា​ដែរ ខ្យល់ព្យុះ​នេះ ក៏​បាន​វាយ​ប្រហារ​នៅ​តំបន់​ជា​ច្រើន​ក្នុង​ប្រទេស​នេប៉ាល់, បង់ក្លាដេស រួម​ទាំង​ឥណ្ឌា ហើយ​មនុស្ស​ជាង ១៣០​នាក់​ត្រូវ​បាន​សម្លាប់​បើ​គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ រ័ត្ន

អត្ថបទពេញនិយម