Facebook​, Google​ និង​InMobi​ បង្កើតប្រវត្តិសាស្ត្រដ៏អស្ចារ្យនៅលើទឹកដីកម្ពុជា

  • 2019-07-18 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីផ្សារ​ឌីជីថល​កំពុង​តែ​មាន​ការ​រីក​ចម្រើន​យ៉ាង​ឆាប់​រហ័ស​នៅ​កម្ពុជា​និង​កំពុង​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ពី​សំណាក់​បណ្តា​ក្រុមហ៊ុន​អ៊ីន​ធឺ​ណិត​ល្បី​ៗ​ជា​ច្រើន​នៅ​ពាស​ពេញ​សកល​លោក។​ តាម​រយៈ​តួ​លេខ​នៃ​ការ​ប្រើ​ប្រាស់​អ៊ីន​ធឺ​ណិត​ដែល​មាន​រហូត​ដល់​ ៧៥%​ ហើយ​នា​ពេល​នេះ​ ប្រជាជន​កម្ពុជា​ជាង​ពាក់​កណ្តាល​និយម​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ដូច​ជា​ Facebook​, Google​ជាដើម។​

Havas Socialyse​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ផ្នែក​ឌីជីថល​ឈាន​មុខ​គេ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​អញ្ជើញ​ក្រុមហ៊ុន​ឌីជីថល​ល្បី​ៗ​ចំនួន​ ៣​ មានFacebook​, Google​និង​InMobi មក​ជួប​ជុំ​គ្នា​ជា​លើក​ដំបូង​នៅ​ក្នុង​ព្រះ​រាជាណាចក្រ​កម្ពុជា។​ ព្រឹត្តិការណ៍​ជា​ប្រវត្ដិសាស្ដ្រ​នេះ​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​អំពី​ដំណោះ​ស្រាយ​នានា ទាក់​ទិន​នឹង​បណ្តាញ​សង្គម​និង​វិស័យ​ឌីជីថល​ដល់​សហគមន៍​អាជីវកម្ម​នៅ​ក្នុង​ប្រទេស​កម្ពុជា។​

កញ្ញា​Anna​ Soliman​ ប្រធាន​ទី​ភ្នាក់​ងារ​អភិវឌ្ឍន៍​ APAC​ នៃ​ក្រុមហ៊ុន​ Facebook​ មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា៖​«ប្រជាជន​កម្ពុជា​កាន់​តែ​ច្រើន​ឡើង​ៗ​កំពុង​តែ​ប្រើ​ប្រាស់​បណ្តាញ​សង្គម​ Facebook​និង​ Instagram​ ដើម្បី​បង្កើត​ការ​ប្រា​ស្រ័យ​ទាក់​ទង​ជាមួយ​គ្នា​ប្រកប​ដោយ​អត្ថន័យ​ជា​រៀង​រាល់​ថ្ងៃ។»​

កញ្ញា​ក៏​បាន​បន្ត​ទៀត​ថា​៖«ដូច្នេះ​ហើយ​យើង​មក​កាន់​ទី​នេះ​ដើម្បី​ធ្វើ​ការ​ជាមួយ​ក្រុមហ៊ុន​ Havas​ Socialyse​ ដែល​ជា​ដៃ​គូ​ដ៏​សំខាន់​របស់​យើង​មិន​អាច​ខ្វះ​បាន​ ក្នុង​គោល​បំណង​ដើម្បី​ជួយ​ដល់​អាជីវកម្ម​របស់​ប្រទេស​កម្ពុជា​ឱ្យ​បង្កើត​បាន​នូវ​ទំនាក់​ទំនង​ដ៏​មាន​អត្ថន័យ​យ៉ាង​ប្រសើរ​និង​ល្អ​ឥត​ខ្ចោះ​ ក៏​ដូច​គ្នា​ជាមួយ​នឹង​អតិថិជន​របស់​ពួក​គេ​ផង​ដែរ។»​

អំពី​ក្រុម​ហ៊ុន​Havas​ Socialyse​ Cambodia​ Socialyse​ ជា​ក្រុមហ៊ុន​ឌី​ជី​ថល​ដ៏​ធំ​ដែល​ជា​សមាជិក​របស់​ក្រុមហ៊ុន​ Havas​ Group​ ដែល​កំពុង​ធ្វើ​ការ​នៅ​តាម​ បណ្តា​ការិយាល័យ​ចំនួន​ 39​ និង​ធ្វើ​ប្រតិបត្តិការ​នៅ​ 80​ប្រទេស។​ ជាមួយ​នឹង​ការ​ផ្តល់​ជូន​នូវ​សេវាកម្ម​ផ្នែក​ឌីជីថល​ 360​ ដឺ​ក្រេ​ ក្រុមហ៊ុន​Havas​ Socialyse​ Cambodia​ ប្រមូល​ផ្តុំ​ទៅ​ដោយ​អ្នក​ជំនាញ​ដែល​មាន​ចំណេះ​ដឹង​ជ្រៅ​ជ្រះ​និង​មាន​ទេព​កោសល្យ​ខ្ពស់​ក្នុង​ស្រុក។​ ក្រុម​ហ៊ុន​នេះ​ក៏​នឹង​បន្ត​ខិត​ខំ​បង្កើន​លទ្ធភាព​របស់​ខ្លួន​បន្ថែម​ទៀត​ដើម្បី​សហការ​ជាមួយ​ដៃ​គូ​សកល​របស់​ក្រុមហ៊ុន​ Havas​ និង​ Vivendi​ Group​ ដែល​ក្រុមហ៊ុន​ទាំង​នោះ​មាន​ដូច​ជា​ Gameloft​, Ekino​ និង​ Universal​ Music​ ជាដើម។​

អត្ថបទ៖ Sokchea Heng

អត្ថបទពេញនិយម