នគរបាលចរាចរណ៍​ក្រុង​ចាប់​អនុវត្តវិធានការឃាត់​អ្នក​បើក​ម៉ូតូ និងរួមដំណើរអត់មួកសុវត្ថិភាព​ហើយ​

  • 2019-07-19 09:14:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹងថា​អ្នក​បើក​បរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​ជាដាច់​ខាត​ក្នុងពេល​ធ្វើ​ដំណើរ បើ​ពុំ​នោះទេនឹង​ត្រូវ​ឃាត់​ទុក​មិន​ឲ្យ​ធ្វើ​ដំណើរ​ទៅមុខ​នោះទេ។

ក្នុង​សេចក្ដីជូនដំណឹង​មួយ​ចុះ​ផ្សាយ​នៅ​ថ្ងៃនេះ ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញ​​បាន​ឲ្យ​ដឹងថា​ពី​ការ​អនុវត្ត​វិធានការនេះ​​នឹង​ត្រូវ​ធ្វើឡើង​ពី​ថ្ងៃទី​១៨ ខែ​កក្កដា ដល់ថ្ងៃទី១៧ ខែ​សីហា ឆ្នាំ២០១៩។

ប្រ​ភព​បន្តថា​​អ្នក​បើក​បរ​ម៉ូតូ និង​អ្នក​រួម​ដំណើរ​ត្រូវ​ពាក់​មួក​សុវត្ថិភាព​គ្រប់ពេល​ធ្វើ​ដំណើរមិន​ថា​យប់ ឬ​ថ្ងៃ។ ប្រ​ភព​បន្តថា៖ « បើមិន​ពាក់មួក​សុវត្ថិភាព​​ នគរបាលចរាចរណ៍​ នឹងឃាត់​មិនឲ្យ​បន្តដំណើរ​ទៅមុខទៀត​ឡើយ​​ រហូត​ទាល់តែ​រកមួក​សុវត្ថិភាពមក​ពាក់​ហើយក្នុងរយ:​ពេលមួយ​ខែនៃការ​ចុះផ្សព្វផ្សាយ​ អប់រំនេះ​ គឺមិន​មានការ​ផាកពិន័យ(ជាប្រាក់)ឡើយ»៕

អត្ថបទ៖ ទូច សុខា