អ្នកស្ម័គ្រស្មោះ iPhone ផ្តើមធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ
- 2019-07-21 02:12:21
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកស្ម័គ្រស្មោះ iPhone ផ្តើមធ្លាក់ចុះមិនធ្លាប់មានក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ
ចន្លោះមិនឃើញ
យោងតាមការស្ទង់មតិចេញពី BankMyCell បានបង្ហាញពីភាពស្ម័គ្រស្មោះរបស់អតិថិជនដែលព្រមដាំខ្ទឹមជាមួយការប្រើប្រាស់ iPhone និងមិនងាករេទៅស្លាកយីហោដទៃបានមានការធ្លាក់មកត្រឹម ៧៣ ភាគរយ ដែលជាភាគរយទាបបំផុតពុំធ្លាប់មានរាប់តាំងពីឆ្នាំ ២០១១។
របាយការណ៍ពីប្រភពខាងលើឆ្លងកាត់ការឆ្លើយតបពីអ្នកប្រើប្រាស់ប្រមាណ ៣៨ ០០០ នាក់នៅខែតុលា ឆ្នាំ ២០១៨ ក្នុងនោះមាន ៧៣ ភាគរយប៉ុណ្ណោះបន្តការប្រើប្រាស់ iPhone ខណៈសេសសល់ឯទៀតផ្លាស់ទៅប្រើប្រាស់ស្មាតហ្វូនស្លាកយីហោដទៃ។
មានការធ្លាក់ចុះប្រមាណ ១៥,២ ភាគរយធៀបនឹងខែមេសា ឆ្នាំ ២០១៨ នៃអ្នកប្រើប្រាស់ដែលឡើងសេរ៊ី iPhone ជំនាន់ថ្មី។ ដោយឡែក ២៦ ភាគរយនៃម្ចាស់ iPhone X បាន Trade-in យកស្មាតហ្វូនស្លាកយីហោដទៃ ខណៈម្ចាស់ស្មាតហ្វូន Samsung ត្រឹម ៧,៧ ភាគរយគត់ដែលប្តូរមកប្រើប្រាស់ iPhone វិញ។
បញ្ជាក់ភាគរយធ្លាប់ហក់ខ្ពស់បំផុតកើតមាននៅឆ្នាំ ២០១៧ ជំនាន់ iPhone X បង្ហាញខ្លួនគឺភាពស្មោះស្ម័គ្ររបស់អតិថិជនមានដល់ទៅ ៩២ ភាគរយឯណោះ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: