Yang Mi ស្លៀក​ខោខ្លី​ដល់​ថ្នាក់​លេច​គូទ ខណៈ​ត្រូវ​គេ​រិះ​គន់​ថា​មិន​មើល​កូន​សោះ

  • 2019-07-23 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ជា​ថ្មី​ម្ដង​ទៀត កំពូល​តារា​សម្ដែង​ស្រី Yang Mi ត្រូវ​បាន​មហាជន​រិះគន់​​ម្ដង​ទៀត ដោយ​ការ​ស្លៀក​ពាក់​លេច​លើ​ លេច​ក្រោម​របស់​ខ្លួន ខណៈ​ត្រូវ​គេ​មើល​ឃើញ​ថា​មិន​ដែល​ទៅ​មើល​កូន​សោះ។

អាច​និយាយ​បាន​ថា តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Yang Mi គឺ​ជា​ករណី​ដ៏​កម្រដែល​ក្រោយ​ពេល​លែងលះ​ប្ដី​រួច កេរ្តិ៍​ឈ្មោះ​កាន់​តែ​ល្បី​លើស​ដើម ដោយ​ស្ប៉ត​ពាណិជ្ជកម្ម​ធំៗ គឺ​បាន​ធ្លាក់​លើ​នាង​ស្ទើ​ទាំង​អស់។ យ៉ាងណាក្ដី ទន្ទឹម​នឹង​នោះ ស្រី​ស្អាត​វ័យ៣១​ឆ្នាំ​ក៏​ត្រូវ​មហាជន​រិះគន់​មិន​ស្ទើ​ដែរ ដោយ​សារ​តែ​អោប​ក្រសោប​ការងារ​ខ្លាំង​ពេក មិន​រវីរវល់​នឹង​កូន ដោយ​ទុក​ឲ្យ​អតីត​ប្ដី​មើល​កូន​ទាំង​ស្រុង។

បន្ថែម​ពី​នេះ ស្ដាយ​ស្លៀកពាក់​របស់​នាង ក៏​ត្រូវ​គេ​និយាយចេញ​ចូល​មិន​តិច​ដែរ ដោយ​នាង​ចំណូល​ខាង​ស្លៀក​សិចស៊ី។ ជាក់​ស្ដែង នាង​ត្រូវ​​ប្រទះ​ឃើញ​នៅ​ព្រលាន​យន្តហោះ​ប៉េកាំង ក្នុង​ឈុត​ខ្មៅ​ខ្លី រហូត​ដល់​ឃើញ​គូទ។ រូប​ភាព​បាន​ធ្វើ​ឲ្យ​នាង ត្រូវ​គេ​រិះ​គន់​ថា ធ្វើ​ខ្លួន​មិន​សម​​នឹង​កាលៈទេសៈ៕

ចុចអាន៖ ​​ បះ​សក់​ជា​មួយ​ផ្ទះ​ជួលថ្មី​របស់ Song Hye Kyo ក្រោយ​លែងលះ ក្លាយ​ជា​អ្នក​ជិត​ខាង​នឹង BTS

ប្រភព៖ Eva   ប្រែ​សម្រួល៖ Caramel