ចង់រៀន​ធ្វើម្ហូប​ស្តង់ដារ​អន្តរជាតិ? ឆាប់​ឡើង! សាលា​នេះ​កំពុងបើក​កម្មវិធី​ណែនាំ ​និង​ភ្លក់ម្ហូប Free

  • 2019-07-23 05:08:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ពិសេស​ខ្លាំង​ណាស់​​សម្រាប់​អ្នក​ចង់​ចាប់​អាជីព​ជា​ចុងភៅ​ ឬ​ចង់​ទទួល​ចំណេះ​ដឹង​បន្ថែម​​ពី​ការ​ធ្វើ​ម្ហូប​ទាំង​បែប​អឺរ៉ុប និង​អាស៊ី​។ ត្បិត​អី​ ថ្ងៃ Open House របស់​​វិទ្យាស្ថាន​បង្រៀន​ធ្វើ​ម្ហូប​​ Academy of​ Culinary Arts Cambodia (ACAC) ជិត​មក​ដល់​មែន​ហើយ ដោយ​បើ​ឲ្យ​អ្នក​ចូលរួម​ទាំង​ឡាយទទួល​បាន​ចំណេះ​ដឹង​ថ្មី​ៗ​​ជុំវិញ​ការ​ធ្វើ​ម្ហូប និង​មាន​អាហារ​​ឆ្ងាញ់ៗ​សម្រាប់​ឲ្យ​ភ្លក់​ដោយ​ឥត​គិត​ថ្លៃ​ទៀត​ផង។

នេះ​ជា​ឱកាស​ដ៏​ល្អ​សម្រាប់​សិស្សានុសិស្ស​ ដែល​ត្រៀម​​​ប្រលង​​យក​សញ្ញា​ប័ត្រ​បាក់ឌុប និង​មហាជន​ទូទៅ ព្រោះ​​​នេះ​ជា​វិទ្យាស្ថាន​​​ស្ដង់ដារ​ស្វីស​តែ​មួយ​គត់​នៅ​កម្ពុជា និង​​ផ្ដល់​នូវ​កម្មវិធី​សិក្សា​សញ្ញាប័ត្រ​វិជ្ជាជីវៈ​រយៈពេល ២ ឆ្នាំកម្រិត​ថ្នាក់​​អន្តរជាតិ​ទៀត ក្រោយ​បញ្ចប់​ការ​សិក្សា។ អ្វី​ដែល​សំខាន់​នោះគឺ ​សម្រាប់​អ្នកចុះ​ឈ្មោះចូលរៀន​ នឹង​ទទួលបាន​ជំនាញ​ច្បាស់លាស់​ ជា​មួយ​អត្ថប្រយោជន៍​ជាច្រើន​រួមមាន៖

  • សញ្ញាប័ត្រ​បញ្ជាក់​ពី​អាស៊ាន
  • សញ្ញាប័ត្រ​ដែល​ទទួល​ស្គាល់​ដោយ​សាលា​គ្រប់គ្រង​សណ្ឋាគារ​ស្វីស​លូសឺនស៍ (SHL)
  • ទទួលបានសញ្ញាប័ត្រពីរគឺ សញ្ញាប័ត្រ ACAC​ និង SHL
  • គ្រឿងបរិក្ខារគុណភាព​ខ្ពស់
  • ខ្សែ​បណ្តាញ​ទំនាក់ទំនងសាកល
  • បទពិសោធន៍​ហាត់ការ​តែមួយគត់​នៅកម្ពុជា​និង​បរទេស
  • តម្លៃ​សិក្សា​សមរម្យ
  • មហាវិទ្យាល័យ​អន្តរជាតិ
  • ឱកាស​ការងារ​នៅទូទាំង​ពិភពលោក។

ដូច្នេះ​បើអ្នក​ទាំងអស់គ្នា​មាន​ចំណាប់​អារម្មណ៍ ​កុំភ្លេច​ចូលរួម​កម្មវិធី​ Open House ដោយ​សេរី នៅ​ថ្ងៃ​ទី ២៧ កក្កដា ​​២០១៩ ចាប់ពីម៉ោង ៩:០០ ព្រឹក​ដល់ ២:០០ រសៀល​។

មួយវិញ​ទៀត​ថ្ងៃ Open House នោះ​ពិតជា​សំខាន់​សម្រាប់​ឲ្យ​អ្នកទាំងអស់​គ្នា​ដឹង​ពីកម្មវិធី​របស់​សាលា​និង​ជំនាញ​វិជ្ជាជីវៈ​របស់​មេ​ចុងភៅ។ លើសពីនេះ ក៏​បាន​ទស្សនា​ការតាំងបង្ហាញ​ពី​សម្ហារៈ​ថ្មីៗ ឈ្នះ​រង្វាន់​ដ៏គាប់ចិត្ត​ជាងនេះ​ទៅទៀត​ក៏មាន​ការភ្លក់​អាហារឆ្ងាញ់ៗ។

សម្រាប់​ការចូលរួម​គឺ​មិនគិតថ្លៃ​ឡើយ ​ស្វាគមន៍​អ្នកទាំងអស់គ្នា​យ៉ាងរីករាយ តែ​កុំភ្លេចចុះ​ឈ្មោះ​តាម​តំណ​ភ្ជាប់​ខាងក្រោម​នេះណា។

ទាក់ទង​តាម៖

អត្ថបទ៖ សុវណ្ណ ស្រីពីន