រូបភាពផ្តិតចេញពីកាមេរ៉ា 64MP របស់ Redmi ដឹងមួយសន្លឹកស៊ីប៉ុន្មាន MB អត់?
- 2019-07-24 01:25:15
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រូបភាពផ្តិតចេញពីកាមេរ៉ា 64MP របស់ Redmi ដឹងមួយសន្លឹកស៊ីប៉ុន្មាន MB អត់?
ចន្លោះមិនឃើញ
ក្រុមហ៊ុន Redmi ដែលស្ថិតក្រោមទ្រនំនៃក្រុមហ៊ុនមេ Xiaomi កាន់តែកៀកជិតក្នុងការចេញផ្សាយស្មាតហ្វូនជំនាន់ក្រោយរបស់ខ្លួន ដែលមានបំពាក់កាមេរ៉ាក្រោយទំហំធំដល់ទៅ 64MP។ ជាការប្រកួតប្រជែងលើស្លាកយីហោ Realme និង Samsung កំពុងផ្ទុះខ្លាំងលើការប្រជែង Sensor កាមេរ៉ាធំនៅលើទីផ្សារ។
យោងតាមដំណឹងចែកចាយលើគេហទំព័រ Weibo បានឲ្យដឹងថារូបភាពដែលផ្តិតចេញពីកាមេរ៉ាទំហំ 64MP លើស្មាតហ្វូន Redmi មួយសន្លឹកស៊ីអង្គផ្ទុកដល់ទៅ 20MB ដែលនេះធៀបនឹងរូបភាពផ្តិតចេញពីកាមេរ៉ា 48MP ស៊ីទំហំ 16MB ពោលគឺខុសគ្នាប្រមាណ 4MB/សន្លឹក។
រំឭកថាមុននេះក្រុមហ៊ុនក៏បានបង្ហាញនូវគំរូរូបភាពមួយសន្លឹក ដែលប្រើប្រាស់ស្មាតហ្វូនកាមេរ៉ា 64MP ថតសត្វឆ្មាមួយក្បាល ហើយកម្រិតនៃការបង្រួមចូលគឺមិនបែកសាច់រូបភាព ដោយច្បាស់ម៉ត់ល្អមិនថាតែសរសៃរោមតូចៗ ឬគ្រាប់ភ្នែកនោះឡើយ។
ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......
អានអត្ថបទ: