មកមើល ទិដ្ឋភាពកសិករថៃនាំគ្នាប្រណាំងក្របី ដើម្បីសម្ដែងការដឹងគុណ

  • 2019-07-24 06:37:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កសិករ​នៅ​ភាគ​ខាង​កើត​ប្រទេស​ថៃ បាន​នាំ​គ្នា​ប្រារព្ធ​ពិធី​ចាប់​ផ្ដើម​នៃ​រដូវ​កាល​ភ្ជួរ​រាស់​ដោយ​ការ​ប្រណាំង​សត្វ​ក្របី​កាល​ពី​ថ្ងៃ​សៅរ៍​កន្លង​ទៅ។ ការ​ប្រណាំង​សត្វ​ក្របី ត្រូវ​បាន​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​នៅ​ខេត្ត Chonburi ចម្ងាយ​ប្រហែល ៦០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង​បាងកក ដើម្បី​បង្ហាញ​ពី​ការ​ដឹង​គុណ​ដល់​សត្វ​ក្របី​ដែល​ធ្វើ​ការ​បម្រើ​កសិករ​អស់​រយៈ​ពេល ១​ឆ្នាំ​ពេញ។ យោង​តាម​អ្នក​រៀបចំ​ពិធី​ប្រណាំង​លោក Supanee Saengue ឲ្យ​ដឹង​ថា "ប្រពៃណី​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ដ​គ្នា​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដែល​ត្រូវ​បាន​ប្រារព្ធ​ឡើង​ជា​រៀង​រាល់​ឆ្នាំ។”

ខាងក្រោមនេះ គឺជាទិដ្ឋភាពកសិករថៃនាំគ្នាប្រណាំងក្របី ដើម្បីសម្ដែងការដឹងគុណ ៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ រ័ត្ន