ខឹង​ច្រើន​កើន​តែ​ជំងឺ! បើ​មិន​ចង់​គ្រោះថ្នាក់​ដល់​ជីវិត​ ដាក់ចុះ​កំហឹង​ខ្លះ​ទៅ

  • 2019-08-07 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទំនាក់ទំនង​ការរស់នៅ​តែង​តែ​មាន​ការ​ឈ្លោះ​ប្រកែក​ ខឹង​សម្បារ​គ្នា​ទៅវិញទៅមក​​។​ កំហឹង​ខឹង​ឈ្លោះ​មិនមែន​សុទ្ធ​តែ​អាក្រក់​នោះ​ទេ​តែ​ មើល​ទៅ​លើ​ថា​អ្នក​អាច​ទប់​ និង​កាត់បន្ថយ​វា​បាន​ឬ​អត់។ កំហឹង​អាច​ល្អ​បើ​អ្នក​ដោះស្រាយ​វា​បាន​ឆាប់រហ័ស​ និង​មិន​ទុក​វា​ក្នុង​ចិត្ត។ តែ​ទោះ​បី​ជា​យ៉ាងណា​ក៏​ដោយ​ ខឹង​សម្បារ​យូរ​ពេក​ពិតជា​មិនល្អ​ចំពោះ​សុខភាព ទាំង​ផ្លូវចិត្ត​ និង​ផ្លូវកាយ​។ បើ​សិន​អ្នក​ជា​មនុស្ស​ដែល​ឆាប់​ខឹង​ គួរ​មើល​ពី​ភាព​គ្រោះថ្នាក់​នៃ​ការ​ខឹង​ច្រើន បើចង់ដឹងបន្ថែមអាចមើលតាម វេបសាយ​ everyday health

១. ប៉ះពាល់​បេះដូង

ឥទ្ធិពល​នៃ​កំហឹង​ធ្វើ​ឲ្យ​ខូច​ខាត​រាងកាយ តាម​សម្ដី​របស់​លោក​សាស្ត្រាចារ្យ ផ្នែក​ចិត្តសាស្ត្រ លោក Chris Aiken បាន​និយាយ​ថា​អ្នក​ដែល​ខឹង​ច្រើន​លើស​ពី ២ម៉ោង​មាន​ឱកាស​ប្រឈម​និង​ជំងឺ​គាំង​បេះដូង​ ឬ​ដល់​ថ្នាក់​ដាច់​សរសៃ​ឈាម​បេះដូង​ ទ្វេដង​ជា​ជាង​អ្នក​ដែល​មិនសូវ​ខឹង។

២. ដាច់​សរសៃ​ឈាម​ខួរក្បាល

​​​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​ឆាប់​ខឹង និង​ឧស្សាហ៍​ផ្ទុះ​កំហឹង​ខ្លាំង ហានិភ័យ​កាន់តែ​ខ្ពស់​ចំពោះ​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរក្បាល​រហូត​ដល់​ទៅ ៣ ដង​ជា​ជាង​អ្នក​ដែល​មិន​សូវ​ខឹង។ តែ​អ្នក​អាច​រៀន​គ្រប់គ្រង​កំហឹង​ទាំង​នោះ​បាន ដោយ​គ្រាន់​តែ​ដក​ដង្ហើម​ ធំ​មួយៗ ហើយ​បន្ធូរ​អារម្មណ៍​ធ្វើ​ចិត្ត​ឲ្យ​ត្រជាក់​ បើ​បញ្ហា​នោះ​នៅ​តែ​ដោះស្រាយ​​មិន​បាន​អ្នក​គួរ​ដើរ​ចេញ​ទុក​អោយ​ស្ថានការណ៍​ប្រសើរ​ជាង​នេះ​ សឹម​ដោះស្រាយ។ បើ​មិន​ដូច្នេះ​ សុខភាព​និង​កាន់តែ​ចុះ​ខ្សោយ​ ហើយ​ឆាប់​ឈឺ​បើ​អ្នក​នៅ​តែ​មាន​ទម្លាប់​ឆាប់​ខឹង

៣. ប៉ះពាល់​សួត

មិនមែន​ជក់បារី ទើប​អាច​ខូច​សួត​បាន​នោះ​ទេ។​ អ្នក​នៅតែ​អាច​ខូច​សួត​បាន​ប្រសិន​បើ​អ្នក​ជា​មនុស្ស​ដែល​មាន​កំហឹង​ជាប់​ខ្លួន។ ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​សិក្សា​ស្រាវជ្រាវ​លើ​បុរស​ចំនួន​ ៦៧០នាក់ ក្នុង​រយៈ​ ៨ឆ្នាំដើម្បី​សិក្សា​ពី​កម្រិត​កំហឹង​ និង​វាយ​តម្លៃ​នៃ​ការ​បម្រែបម្រួល​សួត។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​សន្និដ្ឋាន​ថា កើន​ឡើង​អ័រម៉ូន​ស្ត្រេស​បណ្ដាល​ឲ្យ​​​​​​ បុរស​ដែល​ឧស្សាហ៍​ខឹង​ច្រឡោត​មាន​អាការៈ​ប្រឈម​ខ្ពស់​បំផុត​ទៅ​លើ​ជំងឺ​សួត​ និង​បញ្ហា​រលាក​ផ្លូវ​ដង្ហើម។

៤. អាយុ​ខ្លី

ជា​ការ​ពិត​ណាស់​សុខភាព​ផ្លូវ​ចិត្ត អាច​ឲ្យ​អាយុ​វែង​ ឬ​ខ្លី​គឺ​អាស្រ័យ​ទៅ​តាម​ខ្លួន​ប្រាណ​របស់​អ្នក។ មនុស្ស​ដែល​តែងតែ​សប្បាយចិត្ត មិនសូវ​មាន​ជំងឺ​ច្រើន​ដូច​អ្នក​ដែល​តែង​តែ​ព្រួយបារម្ភ​ ស្មុគស្មាញ​នោះ​ទេ។ ប្រសិន​បើ​អ្នក​តែងតែ​តាន​តឹង​ ថប់អារម្មណ៍ និង​ប្រឈម​ការ​កាត់​បន្ថយ​អាយុ​ជីវិត​ជាក់ជា​មិនខាន។ តាម​ការ​សិក្សា​នៅ​សកលវិទ្យាល័យ Michigan បាន​ធ្វើ​ការសង្កេត​លើ​ប្ដី​ប្រពន្ធ​មួយ​គូរ​ដែល​តែងតែ​ឈ្លោះ​ប្រកែក​គ្នា​ អស់​រយៈ​ពេល​១៧​ឆ្នាំ ឃើញ​ថា​មាន​អាយុ​ខ្លី​ជាង​អ្នក​ដែល​មិន​សូវ​មាន​ជម្លោះ។

អត្ថបទ៖ សុខុន សុម៉ាភាវី

អត្ថបទពេញនិយម
អត្ថបទថ្មី