ធន់​ សុភា​ អរគុណ​អ្នក​រៀបចំ​សង្វៀន​ឯកភ្នំ​ ដែល​ទុកចិត្ត​លើ​សមត្ថភាព​ខ្លួន​

  • 2019-07-29 08:36:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​អាជ្ញាកណ្ដាល​ និង​ចៅក្រម​ លោក​ ធន់​ សុភា​ អរគុណ​ដល់​អ្នករៀបចំ​ប្រដាល់សង្វៀន​ឯកភ្នំ​ ដែល​បាន​ទុក​ចិត្ត​ និង​មើល​ឃើញ​ពី​សមត្ថភាព​របស់​ខ្លួន​ ហើយ​ស្នើ​សុំ​ទៅ​ជួយ​ចាប់​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​គុន​ខ្មែរ​ កែវ​ រំចង់​ និង ​IQUEZANG​ ម្សិលមិញ​នេះ​នៅ​បាត់ដំបង។​

អាជ្ញាកណ្ដាលលោក ធន់ សុភា

លោក​ ធន់​ សុភា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​សារ​តែ​មាន​ការ​ស្នើសុំ​ពី​អ្នក​រៀបចំ​សង្វៀន​ឯកភ្នំ​ ទៅ​ដល់​ខាង​ស្ថានីយ​ផ្ទាល់​របស់​លោក​ដែល​ធ្វើ​ការ​រាល់​ថ្ងៃ​នេះ​ ទើប​បាន​ជា​មាន​វត្តមាន​រូប​លោក​ទៅ​ជួយ​ចាប់​គូ​ពិសេស​រវាង​ កែវ​ រំចង់​ និង​អ្នក​លេង​គុន​ថៃ​ម្សិលមិញ។ ​អាជ្ញាកណ្ដាល​ប្រចាំ​សង្វៀន​បាយ័ន​រូប​នេះបាន​ឲ្យ​ដឹង​ទៀត​ថា​ ខាង​អ្នករៀបចំប្រដាល់​នៅ​ឯកភ្នំ​បញ្ជាក់​មក​លោក​ថា​ ដោយ​សារ​តែ​កីឡាករ​ទាំង​ពីរ​នាក់​ចេះ​តែ​មាន​ថែម​ថយ​គ្នា​ និង​មាន​ការ​ឌឺដង​នា​ពេល​កន្លង​ទៅ​ ដូច្នេះ​តំណាង​អ្នក​រៀបចំ​កម្មវិធី​នៅ​ទីនោះ​ខ្លាច​មាន​បញ្ហាណា​មួយកើត​ឡើង​ពេល​ប្រកួត​ ទើប​ស្នើសុំ​ឲ្យ​ទៅ​ជួយ​បែប​នេះ។​

លោកគ្រូ ធន់​ សុភា កណ្ដាល

គ្រូ​ប្រចាំ​សមាគម​កីឡា​ក្រសួង​ការពារ​ជាតិ​ រូប​នេះ​ក៏​ថ្លែង​អំណរគុណ​ ដល់​អ្នក​រៀបចំ​កម្មវិធី​ក៏​ដូច​ជា​លោក​ឧកញ៉ា​ម្ចាស់សង្វៀន​​ប្រដាល់​ឯកភ្នំ​តែ​ម្ដង​ ដែល​បាន​ទុក​ចិត្ត​ពី​សមត្ថភាព​ការងារ​ និង​ផ្ដល់​តម្លៃ​ដល់​រូប​លោក។​

រំលឹក​ដែរ​ថា​ ការ​ប្រកួត​រវាង​ កែវ​ រំចង់​ និង ​IQUEZANG​ នៅ​សង្វៀន​ប្រដាល់​ឯកភ្នំ​ ក្នុង​ខេត្ត​បាត់ដំបង​ កាល​ពី​ម្សិលមិញ​នេះ​គឺ​អាជ្ញាកណ្ដាល​ចាប់​គូ​នេះ​ដោយ​លោក​គ្រូ​ ធន់​ សុភា។​ ការ​ប្រកួត​មួយ​នេះ​ កែវ​ រំចង់​ ឈ្នះ​ពិន្ទុ​កីឡាករ​ថៃ​ IQUEZANG៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី