ឡៅ​ ចិត្រា​ ចាញ់​លើក​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ខក​ចិត្ត​មិន​តិច​នោះ​ទេ​

  • 2019-07-29 02:06:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​បរាជ័យ​របស់​ជើង​ខ្លាំង​វ័យ​ក្មេង​របស់​កម្ពុជា​ ឡៅ​ ចិត្រា​ ពិត​ជា​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​គុន​ខ្មែរ​មាន​ការ​ខកចិត្ត​មិន​តិច​នោះ​ឡើយ​ ព្រោះ​មុន​ការ​ប្រកួត​រំពឹង​ថាអ្នក​ប្រដាល់​មក​ពី​ខេត្ត​កំពង់ស្ពឺ​រូប​នេះ ​នឹង​ធ្វើ​បំបាក់​ ហ្វុនលួង​ បាន​លើក​នេះ។​

រូបភាព CBS Sport

អ្នក​គាំទ្រ​គុន​ខ្មែរ​មួយ​ចំនួន​បាន​បង្ហាញ​ការ​ខកចិត្ត​ជា​ខ្លាំង​លើ​បណ្ដាញ​សង្គម​ហ្វេសបុក​ ដោយ​សារ​តែ​ Idol​ របស់​ខ្លួន​ ឡៅ​ ចិត្រា​ មិន​អាច​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ថៃ​ ហ្វុនលួង​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​នៅ​សង្វៀន​ CBS​ កាល​ពី​ថ្ងៃ​សៅរ៍​សប្ដាហ៍​មុន​នេះ។​ មុន​ការ​ប្រកួត​អ្នក​គាំទ្រ​ទាំង​នោះ​ ទន្ទូញ​ចង់​ឲ្យ​កីឡាករ​កម្ពុជា​ខាង​លើ​ប៉ះ​ ហ្វុនលួង​ ដើម្បី​សងសឹក​ផង​ឲ្យ​កីឡាករ​គុន​ខ្មែរ​ដែល​ចាញ់​មុន​ៗ​ផង​ និង​បង្អាក់​ការ​មិន​ដែល​ចាញ់​នៅ​កម្ពុជា​ ក៏​ដូច​ជា​ចង់​ដឹង​អ្នក​ណា​ខ្លាំង​ជាង​រវាង​ ចិត្រា​ និង​ ហ្វុនលួង។​ ប៉ុន្មាន​ចំណុច​ខាង​លើ​នេះ​ហើយ​ ដែល​ធ្វើ​ឲ្យ​មហាជន​ និង​អ្នក​តាមដាន​ប្រដាល់​សម្ដែង​ការ​ខក​ចិត្ត​ និង​ពោល​ថា​ «ដូច​អស់​កីឡាករ​ខ្មែរ​ដាក់​ឲ្យ​ជួប​ ហ្វុនលួង​ ទៀត​ហើយ​ បើ​សូម្បី​ ចិត្រា​ ក៏​ចាញ់​ដែរ»។​

រូបភាពហ្វេសបុក ឡៅ ស៊ីណាត

រំលឹក​ដែរ​ថា​ ជើង​ខ្លាំង​មក​ពី​ ឆត្រយោង​ ៩១១​ ឡៅ​ ចិត្រា​ បាន​ចាញ់​ពិន្ទុ​អ្នក​លេង​គុន​ថៃ​ ហ្វុនលួង​ នា​ជំនួប​អម​វគ្គ​ផ្ដាច់ព្រ័ត្រ​ជុំ​ទី១​ រវាង​ ម៉ឺន​ មេឃា​ និង​ ភិតណាមអេក​ កាល​ពី​ថ្ងៃ​សៅរ៍​ ទី២៧​ ខែ​កក្កដា​ ឆ្នាំ​២០១៩។​ ជើង​ខ្លាំង​របស់​ថៃ​ ហ្វុនលួង​ ម្នាក់​នេះ​ឈ្នះ​អស់​ហើយ​ជើង​ខ្លាំង​កម្ពុជា​នា​បច្ចុប្បន្ន​នេះ​ ឡុង​ សំណាង​ ផល​ សោភ័ណ្ឌ​ ឃីម​ ឌីម៉ា​ និង​ ឡៅ​ ចិត្រា៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី