គ្មាន​អារម្មណ៍​ជាមួយ​ក្លឹប Real ដក​ឈ្មោះ Bale ចេញ​ពី​ការ​ប្រកួត​​មិត្តភាព

  • 2019-07-30 02:06:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Gareth Bale ត្រូវ​បាន​ដក​ឈ្មោះ​ចេញ​ពី​​ដំណើរ​ប្រកួត​មិត្តភាពកម្ដៅ​សាច់​ដុំ​របស់ Real Madrid ទៅ​កាន់​ទីក្រុង Munich បន្ទាប់​ពី​បរាជ័យ​មិន​បាន​ផ្ទេរ​ទៅ​កាន់​ប្រទេស​ចិន។

គេ​ត្រូវ​បាន​ដឹង​ថា Bale មិន​​មាន​អារម្មណ៍​ពេញលេញ​​ក្នុង​ការ​លេង បន្ទាប់​ពី​ប្រធាន​ក្លឹប​របស់ Real Madrid លោក Florentino Perez ការពារ​គេ​មិន​ឲ្យ​ចូលរួម​ជាមួយ​ក្លឹប​នៅ​លីគ​កំពូល​ចិន Jiangsu Suning។ កាល​ពី​សប្ដាហ៍​មុន អ្នក​ចាត់​ការ​របស់​ Real លោក Zinedine Zidane និយាយ​ថា កីឡាករ​វែល​វ័យ​៣០​ឆ្នាំ​​ជិត​ចាកចេញ​ពី​ក្លឹប​មែនទែន​ហើយ។

Zidane បន្ថែម​ទៀត​ថា ការ​ចាកចេញ​របស់​គេ​​អាច​នឹង ល្អ​សម្រាប់​គ្រប់​គ្នា។ Real Madrid នឹង​​ត្រូវ​​ប្រកួត​ជាមួយ​អតីត​ក្រុម​របស់ Bale គឺ Spurs នៅ​យប់​ថ្ងៃ​អង្គារ​នេះ​ក្នុង​ការ​ប្រកួត​បើក​ឆាក​ Audi Cup ដែល​មាន Bayern Munich និង Fenerbahce ចូលរួម​ដែរ៕

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ