Hacker ស្រី លុកលុយ ១០០ លាន​គណនី​របស់​ធនាគារ Capital One ​ត្រូវ​ចាប់​ខ្លួន​ហើយ

  • 2019-07-30 06:07:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិន្នន័យ​ឯកជន​មួយ​ចំនួន​ក្នុង​គណនី​ទាំង ១០៦ លាន​នៅ​សហរដ្ឋអាមេរិក​និង​កាណាដា​របស់​ធនាគារ Capital One ​ត្រូវ​បាន​លុកលុយ​កាល​ពី​ពេល​កន្លង​ទៅ ​លុះ​ឈាន​ចូល​ថ្ងៃ​ចន្ទ​សប្តាហ៍​នេះ​អត្ត​សញ្ញាណ​ពិត​របស់ Hacker ​ត្រូវ​បាន​គេ​ទម្លាយ​ចេញ​មក​ហើយ។

តាម​ការ​បញ្ជាក់​ពី​ក្រសួង​យុត្តិធម៌​របស់​សហរដ្ឋអាមេរិក ជន​ជាប់​ចោទ​មាន​ឈ្មោះ Paige Thompson ភេទ​ស្រី ​វ័យ ៣៣ ឆ្នាំ ជា​អតីត​វិស្វករ​ផ្នែកទន់ (Software Engineer) ​នៅ​ឯ​ក្រុមហ៊ុន Seattle រង​ការ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​និង​រំលោភ​បំពាន​ប្រព័ន្ធ​កុំព្យូទ័រ ដោយ​សវនាការ​នឹង​ត្រូវ​បើក​នៅ​ថ្ងៃ​ទី ១ សីហា​ខាង​មុខ​នេះ។

អ្នក​ស្រី Thompson ​ប្រឈម​នឹង​ការ​ផាក​ពិន័យ​ជា​សាច់​ប្រាក់​ប្រមាណ ២៥០ ០០០ ដុល្លារ​ជាមួយ​ការ​ជាប់​ពន្ធនាគារ​យ៉ាង​តិច​ ៥​ឆ្នាំ។

បញ្ជាក់​ថា​ការ​លុកលុយ​របស់ Hacker ​ត្រូវ​បាន​គេ​សើរើ​ដឹង​នៅ​ថ្ងៃ​ទី​ ១៩ ​កក្កដា​កន្លង​ទៅ ​ក្រោយ​រង​ផល​ប៉ះពាល់​ដល់​ទិន្នន័យ​អ្នក​ប្រើប្រាស់​ជា​ច្រើន​លាន​គណនី​រួម​បញ្ចូល​ទាំង​ឈ្មោះ អាសយដ្ឋាន លេខ​ទូរសព្ទ​នៃ​អតិថិជន​របស់ Capital One៕

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ BBC   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម