ក្រោយ​ iPhone ថ្មីចេញប៉ុន្មានថ្ងៃ Samsung អាច​នឹង​លក់ស្មាតហ្វូន​តម្លៃ​ជិត ២ ពាន់​ដុល្លារ​

  • 2019-07-31 06:26:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Samsung បាន​ពន្យារ​ពេល​ដាក់​លក់ Galaxy Fold តាំង​ពី​ខែ​មេសា ដោយ​មាន​បញ្ហា​បច្ចេកទេស​មួយ​ចំនួន ប៉ុន្តែ​ខ្លួន​ពុំ​បាន​បោះបង់​នោះ​ទេ ដោយ​ក្រុមហ៊ុន​មាន​មូលដ្ឋាន​នៅ​ទឹកដី​កូរ៉េ​ខាង​ត្បូង​បាន​ខិតខំ​អភិវឌ្ឍ​សារ​ជា​ថ្មី​ហើយ​កំណត់​ប្រកាស​ផ្សាយ​នៅ​អំឡុង​ខែ​កញ្ញា​ខាង​មុខ​នេះ។

ស្មាតហ្វូន​បត់ Galaxy Fold ​ត្រូវ​បាន​សារព័ត៌មាន The Investor ​បញ្ជាក់​ថា​ក្នុង​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​អាច​នឹង​ប្រកាស​សារ​ជា​ថ្មី​នៅ​អំឡុង​ថ្ងៃ​ទី ១៨,១៩ ឬ ២០ ​ខែ​កញ្ញា ពោល​គឺ​ក្រោយ​ប៉ុន្មាន​ថ្ងៃ​នៃ​ការ​បង្ហាញ​វត្តមាន iPhone សេរ៊ី​ឆ្នាំ ២០១៩ ​ដែល​តាម​ការ​ព្យាករណ៍​អាច​ធ្វើ​ទៅ​បាន​មុន​ថ្ងៃ​ទី ១៥ ​កញ្ញា។

Samsung នឹង​នៅ​តែ​បន្ត​លោត​ចូល​ចង្វាក់​ផលិតកម្ម​ធំ​សម្រាប់​ត្រកូល Fold ​ក៏​ដូច​ជា​សេរ៊ី Note 10/Note 10+ ​ត្រៀម​លេច​មុខ​នា​ថ្ងៃ​ទី ៧ សីហា​ខាង​មុខ។ តាម​ការ​វិភាគ​ទីផ្សារ​នៅ​ទឹកដី​កំណើត Samsung អាច​នឹង​លក់​ចេញ Note 10 ឆ្នាំ ២០១៩ បាន​ខ្ទង់ ១០០ ០០០ គ្រឿង​អំឡុង​ពេល​ចេញ​ផ្សាយ​ដំបូង ខណៈ Fold ​ក៏​នឹង​អាច​ហក់​ដល់ ១ លាន​គ្រឿង​នៅ​ចំណុច​ខ្ពស់​បំផុត​មួយ។

ទីផ្សារ​សហរដ្ឋអាមេរិក​និង​កូរ៉េ​ខាង​ត្បូង អាច​ទទួល​ស្វាគមន៍ Galaxy Fold មុន​គេ​បង្អស់​ក្នុង​ខែ​កញ្ញា ខណៈ​តំបន់​អឺរ៉ុប​ផ្សេង​ទៀត​ដូច​ជា​អាល្លឺម៉ង់ បារាំង អង់គ្លេស​នឹង​មាន​លក់​ជា​បន្តបន្ទាប់។ សម្រាប់​តម្លៃ​ក៏​មិន​ខុស​ពី​ការ​ប្រកាស​ដំបូង ពោល​គឺ​ប្រហាក់ប្រហែល​នឹង ១ ៩៨០ ដុល្លារ

អានអត្ថបទ:

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម
អត្ថបទថ្មី