ប្រពន្ធ​ សេន​ ប៊ុនថេន​ រក​ចំណូល​ពី​លក់​សម្ភារ​កីឡាចន្លោះ​ ៦០០-៧០០​ដុល្លារ​ក្នុង​១ខែ​

  • 2019-08-01 07:48:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រពន្ធ​អតីត​អ្នក​ប្រដាល់​ជើង​រន្ទះ​ សេន​ ប៊ុនថេន​ បង្ហើប​ប្រាប់​​ប្រាក់​ចំណូល​ពី​របរ​លក់​សម្ភារ​កីឡា​រៀងរាល់​ថ្ងៃ​នេះ​ ក្នុង​មួយ​ខែ​អាច​បាន​ចន្លោះ​ ៦០០-៧០០​ដុល្លារ​ផង​ដែរ​បន្ទាប់​ពី​កាត់​ថ្លៃ​ចំណាយ​ផ្សេង​ៗ​រួច​ទៅ។​

រូបភាពលើហ្វេសបុក ឃឹម ខាន់សោភ័ណ្ឌ

អ្នកនាង​ ឃឹម ខាន់សោភ័ណ្ឌ​ បាន​ឲ្យ​ដឹង​ថា​ បើ​និយាយ​ពី​ប្រាក់​ចំណូល​ពី​របរ​លក់​សម្ភារ​កីឡា​សព្វថ្ងៃ​នេះ​គឺ​គ្មាន​ទេ​ លុយ​លក់​បាន​គឺ​ត្រូវ​ការ​ទិញ​នេះ​ទិញ​នោះ​បន្ថែម​ជា​និច្ច​ និយាយ​ជា​រួម​មិន​សូវ​ទុក​លុយ​ឲ្យសល់​ឡើយ ប៉ុន្តែ​មាន​ឥវ៉ាន់ពេញៗ​ក្នុង​ហាង។​

អ្នកនាង​ ឃឹម ខាន់សោភ័ណ្ឌ

ប្រពន្ធ​អ្នក​ប្រដាល់​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំណូល​ប្រចាំ​ខែ​ ឬ​ការ​លក់​នេះ​គឺ​មិន​ទៀត​នោះ​ទេ​ ពោល​ដោយ​ខែ​ជូនកាល​លក់​បាន​ច្រើន​ ជួនកាល​ខែ​ខ្លះ​លក់​បាន​តិច។​ ប៉ុន្តែ​បើ​នៅ​រដូវ​បុណ្យ​ចូលឆ្នាំ​ បុណ្យ​ភ្ជុំបិណ្ឌ​ ឬ​កម្មវិធី​ធំៗ​នានា​ ការ​លក់​កើន​ឡើង​ខ្លាំង​ លក់​ដាច់ខ្លាំង​ព្រោះ​គេ​ត្រូវ​ការ​ខោ​សម្រាប់​កម្មវិធី​ប្រដាល់​ផ្សេៗ​របស់​គេ។​ បន្ទាប់​ពី​ដក​ថ្លៃ​ឈ្នួល​ម៉ូតូឌុប​ ថ្លៃ​ជាង​កាត់​ និង​ថ្លៃ​មួយ​ចំនួន​ទៀត​ក្នុង​មួយ​ខែ​សល់​ ៦០០-៧០០​ដុល្លារ​ផង​ដែរ​ តែ​ខែ​ខ្លះ​ក៏​មាន​ធ្លាក់​ត្រឹម​ ២០០-៣០០​ដុល្លារ​ដូច​ជា​ខែ​ភ្លៀង​ជា​ដើម។​

រូបភាពលើហ្វេសបុក ឃឹម ខាន់សោភ័ណ្ឌ

រំលឹក​ដែរ​ថា​ អ្នក​ស្រី​ ឃឹម​ ខាន់សោភ័ណ្ឌ​ រៀបការ​ជា​មួយ​កីឡាករ​ សេន​ ប៊ុនថេន​ តាំង​ពី​ឆ្នាំ​២០១៣​ មក​ម្ល៉េះ​ ដោយ​មាន​ចំណងដៃ​កូន​ស្រី​ម្នាក់។​ ពួកគេ​ទាំង​ពីរ​ចាប់​ផ្ដើម​ប្រកបរបរ​លក់​សម្ភារ​កីឡា​អំឡុង​ឆ្នាំ​ ២០១៧​ មក​ដល់​សព្វថ្ងៃ​នេះ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី