ម៉ឺន​ សុភា​ និយាយ​យ៉ាង​ណា​ចំពោះ​ជំនួប​សងសឹក​ជា​មួយ​ Diesellek ​ថ្ងៃ​អាទិត្យ​នេះ​?

  • 2019-08-15 04:26:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កណ្ដាប់ដៃ​ថ្ម​របស់​កម្ពុជា​ ម៉ឺន​ សុភា​ ថា​រូប​នេះ​បាន​ហ្វឹកហាត់​ និង​ត្រៀម​ខ្លួន​បាន​ល្អ​គ្រប់គ្រាន់​ហើយ​ នា​ជំនួប​សងសឹក​ជា​មួយ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ ២០១៧​ Diesellek​ លើ​សង្វៀន​ Super Cham​ នា​ថ្ងៃ​អាទិត្យ​នេះ។​

ម៉ឺន សុភា

សុភា​ បាន​ឲ្យ​ដឹង​ថា​ រូប​គេ​បាន​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​នេះ​រហូត​ ២សប្ដាហ៍​មក​ហើយ​ ទាំង​ស្នៀត​ប្រយុទ្ធ​ កម្លាំង​ស៊ុហ្វ​ រួម​ទាំង​យុទ្ធសាស្ត្រ​ គឺ​បាន​រួចរាល់​ល្អ​ហើយ​ ប៉ុន្តែ​ក៏​មាន​ក្ដី​បារម្ភ​រឿង​មួយ​ដែរ​នោះ​ខ្លាច​ពុល​ឡាន។​

ម៉ឺន សុភា កំពុងហាត់

សិស្ស​គុន​ក្រសួង​ការពារ​ជាតិ​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំពោះ​សមត្ថភាព​ Diesellek​ នេះ​វិញ​គឺ​គេ​ទាត់​ច្បាស់​ និង​ដៃ​ចេញ​ច្បាស់​ ហើយ​ជា​អ្នក​ប្រដាល់​ឈរ​ឃុំ​ចាំ​វ៉ៃ​ស្រដៀង​ខ្លួន​ផង​ដែរ។​ បើ​និយាយ​ពី​ការ​ប៉ះ​គ្នា​លើក​ទី១​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ ២ឆ្នាំ​មុន​នោះ​ សុភា​ បញ្ជាក់​ថា​ កាល​នោះ​រាងកាយ​របស់​ខ្លួន​ឈឺ​ទាំង​អស់​ទៅ​ហើយ​ ដូច្នោះ​កណ្ដាប់ដៃ​វ៉ៃ​ត្រូវ​គេ​យ៉ាង​ណា​ក៏​មិន​សូវ​មាន​ទម្ងន់​ ឬ​ធ្វើ​ឲ្យ​ដៃគូ​ឈឺ​ឡើយ។​ យ៉ាងណា​សម្រាប់​ការ​ប្រកួត​លើក​នេះ​ កូន​សិស្ស​លោក​ ធន់​ សុភា​ សង្ឃឹម​ប្រហែល​៦០​%​ ផង​ដែរ​ ដោយ​យោង​លើ​ការ​ហ្វឹកហាត់​បាន​ល្អ​ រួម​និង​ធ្លាប់​មាន​បទ​ពិសោធ​វ៉ៃ​៣ទឹក​កន្លង​មក។​

កម្មវិធីប្រកួត Super Cham

រំលឹក​ដែរ​ថា​ កីឡាករ​កម្ពុជា​ ម៉ឺន​ សុភា​ ធ្លាប់​ចាញ់​ពិន្ទុ​អ្នក​លេង​គុន​ថៃ​ Diesellek​ ម្ដង​ហើយ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ស៊ីហ្គេម​ ២០១៧​ នៅ​ឯ​ប្រទេស​ម៉ាឡេស៊ី​ ដោយ​អ្នក​ឈ្នះ​បាន​មេដាយ​មាស​ និង​អ្នក​ចាញ់​បាន​មេដាយ​ប្រាក់។​ នៅ​ថ្ងៃ​អាទិត្យ​ ទី១៨​ ខែ​សីហា​ ២០១៩​ នេះ​ពួកគេ​ទាំង​ពីរ​នឹង​ប៉ះ​គ្នា​ម្ដង​ទៀត​លើ​ទឹក​ដី​ថៃ​ ក្នុង​កម្មវិធី​ Super Cham​ ជា​គូ​ឯក​ទៀត​ផង៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី