Wolve​ ឡើង​ទៅ​វគ្គ​ Play-off ពាន​ Europa ក្រោយ​ឈ្នះ​ក្រុម​មក​ពី​​អាមេនី​

  • 2019-08-16 01:27:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Wolverhampton Wanderers​ បាន​​​ឡើង​ទៅ​វគ្គ​ Play-off ពាន​ Europa League ក្រោយ​យក​ឈ្នះ​ Pyunik ក្រុម​មក​ពី​លីគ​អាមេនី​ ក្នុង​លទ្ធផល​ ៤-០។

កាល​ពី​ជើង​ទី​មួយ​ក្រុម​រហស្សនាម​ចចក​ខ្មៅ​បាន​យក​ឈ្នះ​ ៤-០ ម្ដង​មក​ហើយ​នៅ​ក្រៅ​ទឹកដី​ដូច្នេះ​​សរុប​ទាំង​ពីរ​ជើង​ពួកគេ​បាន​ផ្ដួល​ Pyunik ក្នុង​លទ្ធផល​ ៨-០។​ នៅ​វគ្គ​ Playe-off ក្រុម​លោក​ Nuno Espírito Santo ត្រូវ​ប្រឈម​មុខ​ជាមួយ​ Torino មក​ពី​ក្របខ័ណ្ឌ​ Serie A។

Wolves ទើប​តែ​ឡើង​ទៅ Premier League កាល​ពី​រដូវ​កាល​មុន​​ហើយ​បាន​បញ្ចប់​តារាង​ក្នុង​​ចំណាត់​ថ្នាក់​លេខ​៧​ ដោយ​កក់​កៅអី​វគ្គ​ជម្រុះ​ពាន​ Europa League៕

ប្រភព៖ BBC   អត្ថបទ៖ រ័ត្ន

អត្ថបទពេញនិយម