កំណត់ត្រា ៥ ដែល​មិន​ងាយ​នឹង​បំបែក​ឡើយ​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់

  • 2019-08-18 07:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


កំណត់ត្រា​មួយ​ចំនួន​នៅ​ក្នុង​ពិភព​បាល់ទាត់​អាច​នឹង​ត្រូវ​បំបែក​បាន​ក្នុង​រយៈ​ពេល​ខ្លី ប៉ុន្តែ​កំណត់ត្រា​ចំនួន​៥​ខាង​ក្រោម​នេះ ទំនង​ជា​នឹង​មិន​ងាយ​បំបែក​ឡើយ ហើយ​បើ​ចង់​បំបែក ប្រហែល​ជា​​ត្រូវ​ប្រើ​ពេល​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត៖

៥ គ្រាប់​បាល់​លឿន​បំផុត ១,៨ វិនាទី

Nicklas Bendtner កីឡាករ​របស់ Arsenal លេង​ទល់​នឹង Tottenham នៅ​រដូវកាល ២០០៧/០៨ ក្នុង​នាម​ជា​កីឡាករ​បម្រុង ប៉ុន្តែ​នៅ​ពេល​ដែល Arsene Wenger​ ប្តូរ​ចូល​ទើប​បាន ១,៨ វិនាទី ខ្សែ​ប្រយុទ្ធ​រូប​នេះ​រក​បាន​១​គ្រាប់។

៤ គ្រាប់​បាល់​ធ្វើ​បាន​ដោយ​ប្រើ​ក្បាល​នៅ​ចម្ងាយ​ឆ្ងាយ​បំផុត ៥៨,១៣​ ម៉ែត្រ

កីឡាករ Jone Samuelsen របស់​ក្លឹប Odd Grenland នៅ​​លីគ​ប្រទេស​ន័រវែស ធ្វើ​បាន​គ្រាប់​បាល់​ដ៏​អស្ចារ្យ​ដោយ​ប្រើ​ក្បាល​ចំងាយ​ប្រមាណ ៥៨,១៣​ ម៉ែត្រ​ តាំង​ពី​បាល់​នៅ​លើស​​បន្ទាត់​​កណ្តល​ទីលាន តែត​ទៅ​លើ​ក្រុម Tromso បន្ទាប់​ពី​ខ្សែ​ការពារ Tromso បាន clear បាល់​ជ្រុង។

៣ គ្រាប់​បាល់​​ទាត់​បញ្ចូល​ទី​នៅ​ចម្ងាយ​ឆ្ងាយ​បំផុត ៩១,៩ ម៉ែត្រ

កំណត់ត្រា​គ្រាប់​បាល់​​ទាត់​បញ្ចូល​ទី​ឆ្ងាយ​បំផុត​​ធ្វើ​បាន​ដោយ​អ្នកចាំទី​របស់ Bournemouth កីឡាករ Asmir Begovic អតីត​អ្នកចាំទី Stoke City នៅ​ពេល​ប្រកួត​ជាមួយ​នឹង Southampton ជា​បាល់​ទាត់​ឡុង​មួយ​ជើង​ស្រប​ជាមួយ​កម្លាំង​ខ្យល់​តាំង​ពី​បង្គោល​ទី​ម្ខាង​ហោះ​ផុត​ដៃ​អ្នក​ចាំទី Arthur Boruc ចូល​ទី​មិន​គួរ​ឲ្យ​ជឿ។ ​

២ Lionel Messi ទាត់​បញ្ចូល​ទី​បាន​ច្រើន​បំផុត ៩១ គ្រាប់​ក្នុង​១​រដូវ​កាល

កាល​ពី​ឆ្នាំ ២០១២ Messi ទាត់​បញ្ចូល​ទី​ច្រើន​គ្រាប់​បំផុត ៩១ ​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន ៦៩ ប្រកួត និង បាន​វ៉ា​កំណត់ត្រា​របស់ Gerd Muller ដែល​ធ្វើ​បាន ៨៥ គ្រាប់។

១ គ្រាប់​បាល់​ទាត់​បញ្ចូល​ទី​​ច្រើន​បំផុត​ដោយ​អ្នកចាំទី Rodrigo Ceni ស៊ុត​បាន ១៣២ គ្រាប់

​​​Rodrigo Ceni អ្នកចាំទី​ចូលនិវត្តន៍​របស់​ក្លឹប Sao Paulo FC របស់​ប្រទេស​ប្រេស៊ីល ទាត់​បញ្ចូល​ទី​បាន ១៣២ គ្រាប់​ ក្នុង​នោះ​ ៦១ គ្រាប់​ជា​បាល់​​ទាត់​ដោយ​សេរី (free-kick) ៧០ គ្រាប់​បាល់​១១​ម៉ែត្រ និង ១ គ្រាប់​ទៀត​ជា​បាល់​ទៅ​ជួយ​គាំទ្រ​ខ្សែ​ប្រយុទ្ធ។ Ceni បុរស​ដែល​លេង​ឲ្យ​ក្លឹប​តែ​មួយ​រយៈ​ពេល ២៥ ឆ្នាំ រហូត​ដល់​លោក​ចូលនិវត្តន៍​នៅ​ឆ្នាំ ២០១៥។ បង្ហាញ​ខ្លួន​បាន ១ ២៣៨ ប្រកួត ជិត​ស្មើ​ Pele ដែល​បង្ហាញ​ខ្លួន ១៣៦៣ ប្រកួត៕

អាន៖ អ្នកគាំទ្រ​ឆ្ងល់​រឿង VAR ឲ្យ Aguero ស៊ុត​ប៉េ​ណាល់ទី​សាជាថ្មី ក្រោយ​អ្នកចាំទី​សង្គ្រោះ​បាល់​បាន

ប្រភព៖ Sports Keeda   ប្រែ​សម្រួល៖ សុខ លាងហ៊ត