ទូកនាគ​របស់​កម្ពុជា​ រំពឹង​បាន​មេដាយ​ជា​ថ្មី​ទៀត​ក្នុង​កម្មវិធី​ ជើងឯក​ពិភពលោក​នៅ​ថៃ​

  • 2019-08-19 04:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្រូ​បង្វឹក​ រួម​និង​កីឡាករ​ទូកនាគ​ សង្ឃឹម​ខ្ពស់​ថា​នឹង​ធ្វើ​បាន​ល្អ​ ហើយ​ឈាន​ទៅ​រក​មេដាយ​នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទូកនាគ​ពិភពលោក ​លើក​ទី១៤​ នៅ​ប្រទេស​ថៃ​ដែល​ចាប់​ពី​ថ្ងៃ​ទី២០​ស្អែក​នេះ​ហើយ។​

រូបភាពរបស់សហព័ន្ធ
រូបភាពកាលប្រកួតនៅចិន

លោក​ អ៊ុក​ ឃ៊ល​ ជា​គ្រូ​បង្វឹក​បាន​ឲ្យ​ដឹង​ថា​ តាម​រយៈ​ការ​ទទួល​បាន​ជ័យជម្នះ​មេដាយ​មាស​ ក្នុងព្រឹត្តិការណ៍កីឡា​ប៊ូលីស​ពិភពលោក ឯ​ប្រទេស​ចិន​ប៉ុន្មាន​ថ្ងៃ​នេះ​ រួម​និង​បទ​ពិសោធ​ប្រកួត​នៅ​ក្រៅ​ប្រទេស​ច្រើន​ដង​ ហើយ​ទទួល​បាន​ជោគជ័យ​ច្រើន​ផង​នោះ​ ដូច្នេះ​ការ​ប្រកួត​នៅថៃលើក​នេះ​ក៏​សង្ឃឹម​ថា​បាន​មេដាយ​បន្ថែម​ទៀត​ផង​ដែរ។​

គ្រូ​បង្វឹក​ខាង​លើ​នេះ​បន្ថែម​ទៀត​ថា​ ចំណុច​ដែល​កីឡាករ​របស់​លោក​ធ្វើ​បាន​ល្អ​ ឬ​ខ្លាំង​នោះ​ គឺ​ការ​យក​ចិត្ត​ទុក​ដាក់​ហ្វឹកហាត់​ ស្ដាប់​ការ​បង្ហាត់​បង្រៀន​របស់​គ្រូ​បាន​ល្អ​ ក្រៅ​ពី​នេះ​ទៀត​នោះ​ ការ​ចេះ​ដកស្រង់​បទ​ពិសោធ​ពី​ដៃគូ​ប្រកួត​ ហើយ​កែប្រែ​បង្កើន​សមត្ថភាព​ខ្លួន។​

កីឡាករទូកនាគ

រំលឹក​ដែរ​ថា​ កីឡាករ​ រួម​និង​គ្រូ​បង្វឹក​ចំនួន​ ១៧​នាក់​ បាន​ចេញ​ដំណើរ​ទៅ​ប្រទេស​ថៃ​ហើយ​នា​ពេល​ម្សិលមិញ​នេះ។​ កីឡាករ​ទូកនាគ​កម្ពុជា​នឹង​លេង​លើ​ ៣​វិញ្ញាសា​ នៃ​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ទូកនាគ​ពិភពលោក​លើក​ទី១៤​ នៅ​ប្រទេស​ថៃ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី