Fan Bingbing ត្រូវ​គេ​រិះគន់​ត្រង់​ៗ ពេល​ព្យាយាម​យក​ការ​បរិច្ចា​គ​មក​ស្ដារ​កេរ្តិ៍​ឈ្មោះ

  • 2019-08-22 02:45:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ទោះ​បី​ជា​ខាង​ផលិតកម្ម​របស់​កំពូលតារា​សម្ដែង​ស្រី​ចិន Fan Bingbing បាន​ប្រាប់​បណ្ដាញ​ព័ត៌មាន​ថា សកម្មភាព​សប្បុរសធម៌​របស់​នាង​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ​ក៏​ដោយ តែ​កម្រង​រូបភាព​ចេញ​មក​គឺ​ច្បាស់​ស្អាត​ដូច​រូប​ទស្សនាវដ្ដី។

ថ្មីៗ​នេះ តារា​សម្ដែង​ស្រី​ជួរ​មុខ​ចិន Fan Bingbing បាន​បង្ហាញ​វត្តមាន​ក្នុង​កម្មវិធី​សប្បុរធម៌​មួយ​នៅ​ក្នុង​ទីក្រុង​ប៉េកាំង ប្រទេស​ចិន។ បើ​យោង​តាម​ក្រុមការងារ​របស់​ស្រី​ស្អាត​វ័យ​៣៨​ឆ្នាំ ដំណើរ​បរិច្ចាគ​សម្ភារៈ​លើក​នេះ​របស់​នាង​គឺ​ត្រូវ​ធ្វើ​ឡើង​ដោយ​ស្ងាត់​ៗ អត់​មាន​អ្នក​ណា​ដឹង​ឡើយ។

យ៉ាងណាក្ដី​ ផ្ទុយ​ស្រឡះ​ពី​ការ​ប្រាប់​នេះ នៅ​ពេល​កម្រង​រូប​ភាព​នាង​ចូល​កម្មវិធី​បាន​បញ្ចេញ គេ​សង្កត​ឃើញ​ថា គុណភាព​រូប​ភាព​គឺ​ច្បាស់​ល្អ  ហើយ​រូប​ត្រូវ​បាន​កែខៃ​ឡើង​ម៉ដ្ឋ​រលោង​ស្អាត​ មិន​មែន​គុណភាព​ដូច​ថត​ទូរសព្ទ​ដៃ​នោះ​ឡើយ។ ពោល​គឺ​គេ​ជឿជាក់​ថា ស្រី​ស្អាត​រូប​នេះ​បាន​នាំ​យក​ក្រុមការងារ​ថត​រូប​របស់​ខ្លួន​ទៅ​មិន​តិច​នាក់​ឡើយ។

ក្រោយ​ពេល​រង​រឿង​អាស្រូវ គេច​ពន្ធ​រាប់​រយ​លាន​ដុល្លារ​ផ្ទុះ​ឡើង​កាល​ពី​ឆ្នាំ​ទៅ Fan Bingbing បាន​ព្យាយាម​ទៅ​ធ្វើ​សកម្មភាព​សប្បុរសធម៌​ដោយ​រំពឹង​ថា​នឹង​លាង​សម្អាត​រូប​ភាព​បាន តែ​ដោយ​សារ​តែ​ធ្វើ​ចេញ​មុខ​ពេក ទើប​មិន​ត្រឹម​តែ​គេ​មិន​សរសើរ​នោះ​ទេ គឺ​ថែម​ទាំង​ត្រូវ​គេ​រិះគន់​លើស​ដើម​ទៀត​ផង។

ជាក់​ស្ដែង​ ក្នុង​ការ​បរិច្ចាគ​នេះ នាង​ត្រូវ​គេ​ដៀល​ថា បាន​យក​លុយ​មក​បិទ​បាំង​រូបភាព​អាក្រក់​របស់​ខ្លួន ព្រោះ​បើ​អ្នក​មាន​ចិត្ត​ល្អ​មែន​ពិត នឹង​មិន​ប្រកូកប្រកាស​បែប​នេះ​ឡើយ៕

ចុចអាន៖ ​​ដោយ​សារ​តែ​កំហុស​លើ​អាវ​យឺត​មួយ​ ធ្វើ​ឲ្យ Yang Mi បាត់​លុយ​១១​លាន​ដុល្លារ

ប្រភព៖ ngoisao   ប្រែ​សម្រួល៖ Caramel