Felix ត្រូវ​បាន​គេ​ថត​ជាប់ បន្ទោរ​បង់​ក្បែរ​គល់​ឈើ​នៅ​កន្លែង​ហ្វឹកហាត់

  • 2019-08-22 11:55:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ប្រយុទ្ធ​ព័រទុយហ្គាល់​កីឡាករ Joao Felix ត្រូវ​បាន​ទូរទស្សន៍ El Chiringuito ថត​ជាប់​បន្ទោរ​បង់​ក្បែរ​គល់​ឈើ​នៅ​នៅ​ពេល​ហ្វឹកហាត់​ត្រៀម​នឹង​ប្រកួត​ជាមួយ​ក្លឹប Leganes កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ។

កីឡាករ​រូប​នេះ​ត្រូវ​បាន​ជាប់​ក្នុង​ចំណង​ជើង​សារព័ត៌មាន​ជា​ច្រើន​ តាម​រយៈ​តម្លៃ​ផ្ទេរ​ខ្លួន​របស់​គេ ក៏​ដូច​ជា​ទម្រង់​លេង​ដ៏​ល្អ​របស់​គេ​ផង​ដែរ​។

យ៉ាងណាមិញ តាម​រយៈ​រូប​ភាព​ទាំង​នេះ ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​បាល់ទាត់​បង្ហាញ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ហើយ​អ្នក​ខ្លះ​ទៀត​សម្ដែង​មតិ​បែប​សើច​ចំអក។

គួរ​បញ្ជាក់​ផង​ដែរ​ថា Felix ត្រូវ​បាន​ផ្ទេរ​មក​កាន់​ Atletico Madrid ពី​ក្លឹប Benfica ក្នុង​តម្លៃ​ជាង​ជាង ១៣៧លាន​ដុល្លារ៕

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ហ៊ីម រស្មី