រឿង​រើសអើង​ពណ៌​សម្បុរ​របស់ Pogba ធ្លាយ​ដល់​សមាជិក​សភា​អង់គ្លេស

  • 2019-08-23 12:16:01
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ករណី​រើសអើង​ពណ៌​សម្បុរ​ទៅ​លើ​ខ្សែ​បម្រើ​បារាំង​ Paul Pogba កាល​ពី​ថ្ងៃ​ច័ន្ទ​ មាន​លក្ខណៈ​កក្រើក​យ៉ាង​ខ្លាំង​ ដោយ​ធ្វើ​ឲ្យ​ក្រុមហ៊ុន Twitter នឹង​ជួប​ពិភាក្សា​ជាមួយ​តំណាង​របស់​ក្លឹប Manchester United។

​នៅ​ថ្ងៃ​នេះ​ដែរ សមាជិក​សភា​អង់គ្លេស​ និង​ជា​ប្រធាន​គណៈកម្មការ​ឌីជីថល វប្បធម៌ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​កីឡា លោក Damian Collins បាន​បង្ហាញ​ពី​ការ​ចាប់​អារម្មណ៍​​ក្នុង​ករណី​របស់ Pogba នេះ​ដែរ​។

បើ​តាម​សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹង​ថា លោក​ប្រធាន​គណៈកម្មការ​នេះ បាន​បញ្ជាក់​ពី​គោលជំហរ​របស់​គណៈកម្មការ​របស់​ខ្លួន ក្នុង​ការ​បន្ត​ឃ្លាំមើល​ករណី​របស់ Pogba ហើយ​នឹង​ពិភាក្សា​ជាមួយ​សមាជិក​គណៈកម្មការ​ទាំង​អស់ នៅ​ពេល​ដែល​សភា​ជាន់​ទាប​ត្រលប់​ពី​វិស្សមកាល។

គួរបញ្ជក់ផងដែរថា Pogba ត្រូវ​បាន​រង​ការ​ប្រមាថ និង​រើសអើង​ពណ៌​សម្បុរ​នៅ​តាម​បណ្ដាញ​សង្គម Twitter ក្រោយ​ពី​កីឡាករ​រូប​នេះ ស៊ុត​បាល់​ពិន័យ​ ១១​ម៉ែត្រ​មិន​ចូល​ កាល​ពី​ប្រកួត​ប៉ះ​ជាមួយ Wolves៕

ប្រភព៖ Sky Sports   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម