ឯម សុធី បានសិក្សាពីស្នៀត ផាយ៉ាក់ហិវ៉ាន់ ច្បាស់មុនឈ្នះសន្លប់កាលពីថ្ងៃអាទិត្យ
- 2019-08-29 03:59:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឯម សុធី បានសិក្សាពីស្នៀត ផាយ៉ាក់ហិវ៉ាន់ ច្បាស់មុនឈ្នះសន្លប់កាលពីថ្ងៃអាទិត្យ
ចន្លោះមិនឃើញ
អ្នកប្រដាល់វ័យក្មេង ឯម សុធី មុនការប៉ះ ផាយ៉ាក់ហិវ៉ាន់ កាលពីថ្ងៃអាទិត្យសប្ដាហ៍មុននេះគឺបានសិក្សាពីស្នៀតប្រយុទ្ធ ចំណុចខ្លាំងរបស់ដៃគូបានល្អ ទើបអាចឈ្នះសន្លប់លើអ្នកលេងគុនថៃរូបនេះបាន។
ឯម សុធី បានឲ្យដឹងថា បើតាមរូបគេបានមើលវីដេអូប្រកួតកន្លងទៅរបស់ ផាយ៉ាក់ហិវ៉ាន់ កាលពីប្រកួតខ្សែក្រវាត់ រួមនិងការប៉ះគ្នាជាមួយ PEPE គឺគេល្អកែង ហើយចូលចិត្តវ៉ៃប្ដូរ។ ដូច្នេះហើយមុនការប៉ះគ្នាកាលពីថ្ងៃអាទិត្យនោះ កីឡាករកម្ពុជាខាងលើនេះបានដឹងច្បាស់ពីស្នៀតរបស់ដៃគូ ហើយបានត្រៀមខ្លួនជាស្រេចតែម្ដងសម្រាប់ការប្រកួតមិត្តភាពខារ៉ាបាវនោះ រហូតឈ្នះបែបនេះ។
កូនសិស្សលោក ឯម វុត្ថា ខាងលើនេះប្រាប់ទៀតថា បើទោះជាខ្លួនឈ្នះសន្លប់ក្នុងទឹកទី២នាជំនួបមិត្តភាពអន្តរជាតិកាលពីថ្ងៃអាទិត្យមុននេះក៏ដោយ ការប៉ះគ្នាជាថ្មីក្នុងកម្មវិធីជម្រុះខ្សែក្រវាត់គូបូតានៅពេលខាងមុខនេះ មិនហ៊ានថាអាចយក៣ពិន្ទុពីជើងខ្លាំងថៃខាងលើបាន ឬមិនបានឡើយ។ ព្រោះអាចថា អ្នកលេងគុនថៃគេខំប្រឹងហាត់ ឬពង្រឹងចំណុចខ្សោយរបស់គេឡើងវិញ។
រំលឹកដែរថា ឯម សុធី ជាអ្នកប្រដាល់មកពីក្លឹប ថ្មគោលខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ត្រូវជាកូនសិស្សលោក ឯម ចាន់រស្មី និងលោក ឯម វុត្ថា។ ប្រកួតមិត្តភាពកាលពីថ្ងៃអាទិត្យ ទី២៤ សីហា ២០១៩ ក្នុងកម្មវិធីប្រដាល់ខារ៉ាបាវរបស់សង្វៀនបាយ័នផ្ដួលថៃ ផាយ៉ាក់ហិវ៉ាន់ ឲ្យសន្លប់នៅទឹកទី២៕
រឿងសំខាន់ត្រូវដឹងពី Champions League ដែលត្រូវចាប់ឆ្នោតចែកពូលយប់នេះ
គ្រូថៃ សារភាពរឿង១ ពេលដឹកនាំក្រុមហ្វឹកហាត់ត្រៀមប៉ះវៀតណាម ក្នុងវគ្គជម្រុះ World Cup
គ្រូជម្រើសជាតិ ធ្លាប់សរសើរ សៀង ចន្ធា អ្វីខ្លះពីមុនមក?