ក្រៅពីប៊ិចវេទមន្ត ចំណុចទាំងនេះទើបជួយឲ្យ Note​ ​10​ ​និង​ ​10​+ ក្លាយជាកំពូលស្មាតហ្វូនបាន

  • 2019-09-06 03:13:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ធុញ​នឹង​ថ្ម​ឆាប់​អស់​?​ ​ធុញ​នឹង​សាក​ថ្ម​យូរ​ក្រពេញ​?​ ​តានតឹង​នឹង​ទូរសព្ទ​ដើរ​យឺត​? បារម្ភ​ខ្លាច​មិន​អាច​ផ្ទុក​ឯកសារ​ ​ឬ​​រូបភាព​ ​វីដេអូ​អនុស្សាវរីយ៍​អស់​មែន​អត់​?​ ​​ជឿ​ជាក់ថា​ អ្នកប្រើ​ប្រាស់​ស្មា​ត​ហ្វូ​ន​ទាំងអស់​ប្រាកដជា​ធ្លាប់​ឆ្លងកាត់​ស្ថានភាព​បទពិសោធន៍​ទាំងអស់​នេះ​ ​ហើយក៏​មិន​ចង់​ជួប​ទៀត​ដែរ​។

​ពេលនេះ​ជាមួយនឹង​ស្មា​ត​ហ្វូ​នប៊ិ​ច​ Galaxy​ ​Note​ ​10​ ​និង​ ​​Note 10​+​ ​ដែល​កំពុងតែ​មាន​វត្តមាន​លើ​ទីផ្សារ​កម្ពុជា​ ​ជាមួយនឹង​ការ​គាំទ្រ​ដ៏​ច្រើនលើស​លុប​នេះ​លោកអ្នក​ឈប់​បារម្ភ​ទៀត​ទៅ​។

Galaxy​ ​Note​ ​10​ ​និង​ ​​Note 10​+

​ហេតុដូច្នេះ​ហើយ​ទើប​ថ្ងៃនេះ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​លើកយក​ ​បណ្តុំ​លក្ខណៈ​ពិសេស​ទី​ ​២​ ​ គឺផ្នែក ​(​Performance​)​ ​បន្ថែម​ទៀត​ដើម្បី​ឱ្យ​អ្នកប្រើ​ប្រាស់​បានដឹង​កាន់តែ​ច្បាស់​ ​និង​រីករាយ​ជាមួយនឹង​បទពិសោធន៍​ដែល​ពុំ​ធ្លាប់​មាន​នៃ​អធិរាជ​ស្មា​ត​ហ្វូ​នប៊ិ​ច ដែល​មានតែ​មួយ​គ្មាន​២ក្នុង​លោក​។​

- ​Power ​that​ ​last​ ​all day​​ ​ត្រង់​ចំណុច​នេះ​ក្រុមហ៊ុន​ ​សាម​សុង​ ​បាន​ធ្វើការ​ ​Upgrade​ ​នូវ​អនុភាព​ថាមពល​ថ្ម​របស់​ខ្លួន​ឱ្យ​កាន់តែ​ធំ​ ​ប្រើប្រាស់​បាន​យូរ​ ​ដែល​អាច​ឱ្យ​លោកអ្នក​រីករាយ​ជាមួយ​ការកម្សាន្ត​ ​ឬ​បំពេញ​ការ​ងារ​ផ្សេង​ៗ​របស់​លោកអ្នក​បាន​យ៉ាង​កក់ក្តៅ​ ​និង​មានទំនុក​ចិត្ត​បំផុត​។

សាកថ្ម ៣០ នាទីពេញ

- ​Super fast charging ​អ្វី​គ្រប់យ៉ាង​គឺ​សុទ្ធតែ​មាន​ភាព​អស្ចារ្យ​ ​និង​ដំណើរការ​បាន​លឿន​បំផុត​!​ ​បច្ចេកវិទ្យា​មួយ​នេះ​គឺ​លោកអ្នក​គ្រាន់តែ​សាក​ថ្ម​តែមួយ​ភ្លែត​ប៉ុណ្ណោះ​តែ​លោកអ្នក​អាច​ប្រើប្រាស់​បាន​យូរ​ផង​ដែរ​!​ ​(​បច្ចេកវិទ្យា​សាក​ថ្ម​លឿន​ជាង​មុន​ខ្លាំង​)​។

- Hyper​ fast ​​processor​ ទាំង Galaxy Note 10 និង Note 10+ ​ផ្តល់​ជូន​នូវ​ ​12GB​ ​RAM​ ​ខណៈ​ដែល​ទំហំ​មេ​ម៉ូ​រី​អាច​ផ្ទុក​ដល់​ ​512GB​ ​និង​អាច​បន្ថែម​ក្រៅ​ ​(​SDCard​)​ ​រហូតដល់​ ​1TB ត្រង់​ន័យ​នេះ​ហេតុអ្វី​លោកអ្នក​ត្រូវ​ស្ពាយ​កុំព្យូទ័រ​យូរ​ដៃ​ ​ឬ​ ​(​External​ ​storage​)​ ​តាម​ខ្លួន​នោះ​?​ ​ពិត​ណាស់​ ​សាម​សុង​ ​ពិតជា​គិតគូរ​យ៉ាង​ល្អឥតខ្ចោះ​ជូន​ដល់​អ្នកប្រើ​ប្រាស់​ទាំងអស់​នា​ពេល​បច្ចុប្បន្ន​នេះ​។

មេម៉ូរីដាក់បានដល់ 1TB

រំឮកដែរថា Samsung​ ​Galaxy​ ​Note​ ​10​ ​និង​ ​Note 10​+​ ​នៅ​មាន​ចំណុច​ដែល​អស្ចារ្យ​ជាច្រើន​ជាង​នេះ​ទៀត​ ​ដូច្នេះ​សូម​អតិថិជន​ទាំងអស់​រង់ចាំ​ទស្សនា​បន្ត​ទៀត​នៅពេល​ដ៏​ឆាប់​ខាងមុខនេះ​ ​តើមាន​អ្វី​ទៀត​ដែល​ធ្វើឲ្យ​ស្តេច​ស្មា​ត​ហ្វូ​នប៊ិ​ចនេះ​កាន់តែ​អស្ចារ្យ​?​

Samsung DeX

អត្ថបទ៖ រក្សា