អ្នកចូលចិត្តទៅក្រៅប្រទេស ពេលនេះមានការបញ្ចុះតម្លៃសំបុត្រយន្តហោះដ៏កក្រើកមួយ

  • 2019-09-06 09:25:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុន Cambodian Distribution System (CDS) និង​ផ្សារ​ទំនើប​អ៊ីអន១ រួម​សហការ​ជា​មួយ​ក្រុមហ៊ុន​អាកាសចរណ៍​ ៦ និង​ក្រុមហ៊ុន​ទេសចរណ៍​ចំនួន​ ១៤ រៀប​ចំ​ព្រឹត្តិការណ៍​​បញ្ចុះ​តម្លៃ​ដ៏​កក្រើក​ពុំ​ធ្លាប់​មាន​​មួយ ដែល​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី ៦ ដល់​ ៨ ខែ​កញ្ញា ឆ្នាំ២០១៩ ពីម៉ោង១០ ព្រឹក ដល់​ម៉ោង ​១០ ​យប់ នៅ​ក្នុង​ផ្សារ​ទំនើប​អ៊ីអន១ ជាន់​ផ្ទាល់​ដី។

ក្នុង​ព្រឹត្តិការ​ពិព័រណ៍​ទេសចរណ៍​​នេះ​ នឹង​មាន​ផ្ដល់​ជូន​ពិសេស​លើ ការ​បញ្ចុះ​តម្លៃ​សំបុត្រ​យន្តហោះ កញ្ចប់​ទស្សនកិច្ច​ក្រៅ​ប្រទេស/ក្នុង​ប្រទេស និង​សេវា​ទេសចរណ៍​ជា​ច្រើន​ទៀត​ប្រចាំ​ឆ្នាំ ​២០១៩ ​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ លោក​អ្នក​អាច​ស្វែង​រក​ក្រុមហ៊ុន​អាកាសចរណ៍​ដែល​លោក​អ្នក​ទុក​ចិត្ត​ដូច​ជា Bangkok Airway, Malaysia Airline, Philippine Airline, Eva Air, Silk Air និងSingapore Airline ព្រម​ទាំង​មាន​ការ​សហការ​ចូល​រួម​ពី​បណ្ដា​ក្រុមហ៊ុន​ទេសចរណ៍​ល្បីៗ និង​កំពុង​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​នៅ​ក្នុង​ទីផ្សារ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

​ជាង​នេះ​ទៅទៀត ក្រុមហ៊ុន​វើលដ៏ផប ត្រាវែល-ធួរគ្រុប ក៏​មាន​ការ​ផ្តល់​ជូន​កម្មវិធី​ដំណើរ​កម្សាន្ត​ពិសេសៗ​រួមមាន៖ ដំណើរ​កម្សាន្ត​តាម​កប៉ាល់​ទំនើប​ទៅ​កាន់ ប្រទេស​អូស្ត្រាលី-​នូវែលហ្សេឡង់​ និង​ប្រទេស​ជប៉ុន, ដំណើរ​កម្សាន្ត​ទៅ​កាន់​អឺរ៉ុប​ខាងកើត, ប្រទេស​​ន័រវែស​-ហ្វាំងឡង់ (ស្ថិត​នៅ​តំបន់​ប៉ូល​ខាង​ជើង ដើម្បី​ទស្សនា​ពន្លឺ​ភ្លើង Aurora), ដំណើរ​កម្សាន្ត​ក្រេប​ទឹក​ឃ្មុំ​ទៅ​កាន់ Club Med Resort ​ដែល​រួមមាន ៖ Club Med Finolhu, Club Med Kani, Club Med Bintan, Club Med Phuket & Club Med Bali ព្រម​ទាំង​កម្មវិធី​បញ្ចុះ​តម្លៃ​ដំណើរ​កម្សាន្ត​ទៅ​កាន់ ទីក្រុង​ឌុយបៃ (ប្រទេស​​អារ៉ាប់រួម), ប្រទេស​កូរ៉េ​ខាង​ត្បូង​ (រដូវ​ស្លឹក​ឈើ​ប្រែ​ពណ៌) និង​កម្មវិធី​ដំណើរ​កម្សាន្ត​ផ្សេងៗ​ជា​ច្រើន​ទៀត។

​កុំ​ភ្លេច​ចូល​រួម​ទស្សនា​ស្តង់​របស់​ក្រុមហ៊ុន​វើលដ៏ផប ដើម្បី​ទទួល​បាន​អត្ថប្រយោជន៍​ដ៏​ពិសេស​មួយ​នេះ ព្រម​ទាំង​មាន​ឱកាស​ទទួល​បាន​កាដូ​អនុស្សាវរីយ៍ ជា​ច្រើន​ថែម​ទៀត។ ព័ត៌មាន​បន្ថែម អាច​​ទាក់ទង​ទៅ​​កាន់ ៖ ផ្នែក​សំបុត្រ​យន្ត​ហោះ ៖ 012 983789/012 913789 | ផ្នែក​ដំណើរ​កម្សាន្ត​ ៖ 012 317 789/012 217 789៕

អត្ថបទ៖ សុខហេង