Ramos ស្មើ​កំណត់ត្រា​ Casillas ជា​កីឡាករ​លេង​ឲ្យ​អេស្ប៉ាញ​ច្រើន​បំផុត

  • 2019-09-09 02:41:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ​បាន​យក​ឈ្នះ​ ក្រុម​ជម្រើស​ជាតិ​ហ្វារ៉ូស​ អៀរឡង់​ ៤​ទល់​នឹង​០​ ក្នុង​ការ​ប្រកួត​ជម្រុះ​ Euro 2020 នៅ​ពូល F។​

Ramos 

ជំនួប​យប់​មិញ​គឺ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ទី​ ១៦៧​លើក​ហើយ​របស់​ Sergio Ramos ឲ្យ​ក្រុម​ជម្រើស​ជាតិ​គោ​ជល់​អេស្ប៉ាញ​ស្មើ​គ្នា​ជាមួយ​វីរបុរស​ Iker Casillas។​ យ៉ាងណា​ខ្សែ​ការពារ​មក​ពី​ក្លឹប​ Real Madrid នឹង​មាន​ឱកាស​​ក្លាយ​ជា​កីឡាករ​លេង​ឲ្យ​អេស្ប៉ាញ​ច្រើន​ជាង​គេ​នៅ​ប្រកួត​បន្ទាប់​ទល់​នឹង​ន័រវែស​ខែ​ក្រោយ។​

កីឡាករ​លេង​ឲ្យ​អេស្ប៉ាញ​ច្រើន​បំផុត​ទី​៣​គឺ Xavi ចំនួន​១៣៣, ទី៤ Andres Iniesta ១៣១​ និង​ទី៥ វីរបុរស​ Andoni Zubizarreta ចំនួន​១២៦​ប្រកួត៕

ប្រភព៖ Goal   ប្រែសម្រួល៖ សៀនហួរ