ឃើញ Khabib ឈ្នះ​ម្សិលមិញ McGregor បបួល​វាយ​គ្នា​ម្ដង​ទៀត​នៅ​រុស្សី​

  • 2019-09-09 02:53:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ឃើញ Khabib Nuragamedov ការពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​បាន​កាល​ពី​ម្សិលមិញ កីឡាករ​កំពូល​ឌឺ Conor McGregor បាន​បបួល​សុំ​សងសឹក​ប្រកួត​គ្នា​នៅ​រុស្សី។

កីឡាករ​សញ្ជាតិ​រុស្សី Khabib បាន​រក​ឃើញ​ជ័យជម្នះ​លើក​ទី​២៨​ បន្ត​កំណត់ត្រា​មិន​ដែល​ចាញ់​ក្នុង​អាជីព ក្រោយ​យក​ឈ្នះ​កីឡាករ Dustin Poirier ក្នុង​ទឹក​៣ កម្មវិធី UFC 242 រៀបចំ​នៅ​អារ៉ាប់រួម។ ការ​ឈ្នះ​នេះ Khabibនៅ​តែ​បន្ត​រក្សា​​ការពារ​ខ្សែ​ក្រវាត់​ប្រភេទ​ទម្ងន់ Lightweight របស់​ខ្លួន។

ក្រោយ​បញ្ចប់​ការ​ប្រកួត McGregor ដែល​ធ្លាប់​ចាញ់​ Khabib កាល​ពី​​ឆ្នាំ​មុន​បាន​បង្ហោះ​សារ​លើ​បណ្ដាញ​សង្គម Twitter ថា ចង់​ប្រកួត​ជាមួយ​គ្នា​ម្ដង​ទៀត​ តែ​លើក​នេះ​សុំ​វាយ​នៅ​រុស្សី​តែ​ម្ដង។ ចំពោះ​ការ​ប្រកួត​កាល​ពី​ម្សិលមិញ គឺ​ជា​ការ​វិល​ត្រលប់​មក​កាន់​សង្វៀន​ជា​លើក​ដំបូង​របស់ Khabib វ័យ​៣០​ឆ្នាំ បន្ទាប់​ពី​ជាប់​បម្រាម​ប្រកួត។

Khabib ត្រូវ​បាន​ហាម​មិន​ឲ្យ​ប្រកួត​រយៈពេល​៦​ខែ បន្ទាប់​ពី​បង្ក​ជម្លោះ​ជាមួយ​ក្រុម​របស់ Conor McGregor។ តែ​ពេល​នេះ​គេ​បាន​ត្រលប់​មក​វិញ ខណៈ​តាម​ការ​រំពឹង​ទុក​ប្រកួត​ក្រោយ​គេ​អាច​ជួប​ជើង​ខ្លាំង Tony Ferguson៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ