មុន​ប៉ះក​ម្ពុជា ​មក​ស្គាល់​ប្រទេស​បារ៉ែន ​កោះ​តួច​មួយ ​តែ​ខ្លាំង​គ្រប់​វិស័យ ​មិន​ធម្មតា​

  • 2019-09-10 04:53:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារ៉ែន ​នឹង​ត្រូវ​ប៉ះ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​នៅ​ស្ដាត​អូឡាំពិក​ល្ងាច​នេះ វេលា​ម៉ោង​៦:៣០​នាទី​ល្ងាច វគ្គ​ជម្រុះ World Cup 2022 ​។

នៅ​ថ្ងៃ​នេះ Sabay ​នឹង​លើក​យក​ចំណុច​ពិសេស​ៗ​មួយ​ចំនួន​ពី​ប្រទេស​បារ៉ែន ដើម្បី​យក​មក​ប្រាប់​មិត្ត​អ្នក​អាន ​ឱ្យ​បាន​ស្គាល់​ច្បាស់​លម្អិត​ពី​ប្រទេស​មួយ​នេះ​៖

  • បារ៉ែន ​ជា​ប្រទេស​កោះ​មួយ​ដែល​កើត​ចេញ​ពី​កោះ​ចំនួន​៣៣​ដំបូង​ឡើយ ​(បច្ចុប្បន្ន​បំបែក​បាន​៨៤​កោះ)
  • ជា​ប្រទេស​តូច​ជាង​គេ​លំដាប់​ទី​៣​នៅ​លើ​លោក ​ជាមួយ​ជាមួយ​ផ្ទៃ​ក្រឡា ៧៧៨,៣​គីឡូម៉ែត្រ​ការ៉េ
  • ប្រជាជន​ប្រទេស​នេះ ​មាន​សរុប​ជាង​១​លាន​នាក់​ប៉ុណ្ណោះ
  • ទទួល​បាន​ឯករាជ្យ​នៅ​ឆ្នាំ​១៩៧១
  • ចំណូល​ប្រជាជន​ជា​មធ្យម គឺ​ជិត​៣​ម៉ឺន​ដុល្លារ​ក្នុង​១​ឆ្នាំ
  • ជា​ប្រទេស​ស្ដេច​ប្រេង​មួយ​នៅ​លើ​លោក ​ដោយ​ក្នុង​១​ថ្ងៃ ​ផលិត​ប្រេង​បាន​៤​សែន​បារ៉ែល
  • បារ៉ែន ជា​ប្រទេស​អ្នក​មាន​មួយ ​និង​ទំនើប​បំផុត​
  • កីឡា​ដែល​ពេញ​និយម​សម្រាប់​ប្រទេស​នេះ​គឺ​បាល់ទាត់ តែ​ពួកគេ​មិន​បាន​ឆ្លង​ទៅ​លេង World Cup ​ជុំ​ចុង​ក្រោយ​ឡើយ​

ប្រភព៖ telegraph   អត្ថបទ៖ ប្រុស យុទ្ធ

អត្ថបទថ្មី