គ្រូ​បារ៉ែន ​ថា​ប៉ះ​កម្ពុជា​នេះ ​គឺ​ពិត​ជា​អស្ចារ្យ​ណាស់ ​កម្ពុជា​ល្អ​អី​យ៉ាង​នេះ​

  • 2019-09-10 14:17:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


លោក Sousa ​គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​បារ៉ែន ​បាន​និយាយ​ថា​ការ​ប្រកួត​ជាមួយ​ក្រុម​កម្ពុជា​នេះ​ពិត​ជា​ស្វិតស្វាញ​ខ្លាំង​មែនទែន ​ព្រោះ​កម្ពុជា​ជា​ក្រុម​ល្អ​។

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ​ចាញ់​ក្រុម​បារ៉ែន​ក្នុង​លទ្ធផល ១-០ ​ប៉ុណ្ណោះ​ក្នុង​ការ​ប្រកួត​ជម្រុះ World Cup 2022 ​នៅ​ពហុ​កីឡដ្ឋាន​ជាតិ។ ​នេះ​ជា​ការ​ប្រកួត​មួយ​ដែល​អ្នក​គាំទ្រ​ពេញ​ចិត្ត​ជា​ខ្លាំង​សម្រាប់​លទ្ធផល ​បើ​ទោះ​ជា​មិន​បាន​៣​ពិន្ទុ ប៉ុន្តែ​ជា​ប្រកួត​ដែល​អ្នក​គាំទ្រ​សឹង​តែ​ភ្លេច​មើល​ម៉ោង​ទៅ​ហើយ។

មិន​ខុស​ពី​អ្នក​គាំទ្រ​កម្ពុជា ​លោក Sousa ​គ្រូ​បារ៉ែន ​ក៏​និយាយ​ដែរ​ថា​នេះ​ជា​ប្រកួត​មួយ​ដែល​បាន​៣​ពិន្ទុ​សំខាន់​ណាស់។ ​ក្រុម​កម្ពុជា​លេង​ល្អ ​សហការ​គ្នា​ល្អ ​រក្សា​បាល់​បាន​ច្រើន ​នេះ​ជា​ប្រកួត​មួយ​ដែល​ពិសេស​ខ្លាំង​ណាស់។ កម្ពុជា ​ជា​ក្រុម​ខ្លាំង​មួយ ​ដែល​បារ៉ែន ​បង្កើត​ឱកាស​ច្រើន តែ​រក​បាន​តែ​១​គ្រាប់​ប៉ុណ្ណោះ៕

អត្ថបទ៖ ប្រុស យុទ្ធ