តម្លៃ iPhone 11 បន្ទាប់ពី ថៃ នៅមានប្រទេសអាស៊ានមួយទៀតបើកឲ្យកុម្ម៉ង់ទិញហើយ

  • 2019-09-12 04:24:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ Apple ប្រកាសចេញ iPhone 11 រំលងមិនបានប៉ុន្មានម៉ោងផង មានដំណឹងលេចធ្លាយតម្លៃច្បាស់ៗថា ទៅទីផ្សារប្រទេសថៃ​បានបើកឲ្យកុម្ម៉ង់​ទិញ​មុនគេនៅអាស៊ាន មកទល់ថ្ងៃនេះ សិង្ហបុរី​ ​បើក​ឲ្យ​កុម្ម៉ង់​ទិញ​​បន្ទាប់ ពោលគឺ iPhone 11 (ជា​ iPhone XR ជំនាន់ ២ ​ប្រើ​បន្ទះ​ឈីប​ថ្មី A13 Bionic) ​​ជម្រើស​ពណ៌ ៦ ​មាន​ទាំង​ ស្វាយ​និង​បៃតង​ផង​ដែរ មាន​មេម៉ូរី ៦GB , ១២៨GB និង ២៥៦GB ​តម្លៃ​ចាប់ផ្ដើម​ចាប់​ពី ៨៣៥ ដុល្លារ​។

iPhone 11 ឆ្នាំ ២០១៩

រីឯ​ iPhone 11 Pro និង iPhone 11 Pro Max ​មាន​ជម្រើស​ពណ៌​ដូច​ជា​ ​ប្រផេះ​ ​ស ​ផ្កាឈូក​ ​និង​ពណ៌​ថ្មី​(ស្លែ) ​​ជម្រើស​មេម៉ូរី ៦៤GB , ២៥៦GB និង ៥១២GB ​តម្លៃ​ចាប់ផ្ដើម​ចាប់​ពី​ ១ ១៩៩ (iPhone 11 Pro) និង ​(iPhone 11 Pro Max) តម្លៃ ១ ៣០០ ដុល្លារ។

iPhone 11 Pro Max

​ការ​បើក​ឲ្យ​កុម្ម៉ង់​ទិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ​ខែ​កញ្ញា​ឆ្នាំ ២០១៩ (ថ្ងៃសុក្រ​នេះ​) ​ហើយ​អ្នក​អាច​ទៅ​យក​ឥវ៉ាន់​បាន​នៅ​ថ្ងៃ​ដែល Apple បើក​ឲ្យ​ទិញ​នៅ​ថ្ងៃ ២០ ខែ​កញ្ញា​នៅ​ Apple Store ប្រទេស​សិង្ហបុរី​បាន។ ​

iPhone 11 Pro

​បញ្ជាក់​ដែរ​ថា ​ក្រៅ​ពី​សិង្ហបុរី​ ​នៅ​មាន​ប្រទេស​ថៃ​ ​បាន​បើក​​ឲ្យ​កុម្ម៉ង់​ទិញ​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៣ ​ខែ​កញ្ញា​ដំណាល​គ្នា​ ជាមួយ​នឹង​ជម្រើស​តម្លៃ​ដូច​ខាងក្រោម៖ iPhone 11 ​ថ្លៃ​ចាប់​ពី ២៤ ៩០០ បាត​ឬ​ខ្ទង់ ៨១៣ ដុល្លារ , iPhone 11 Pro ​ថ្លៃ​ចាប់​ពី ៣៥ ៩០០ បាត​ឬ​ខ្ទង់ ១ ១៧២ ដុល្លារ និងiPhone 11 Pro Max ​ថ្លៃ​ចាប់​ពី ៣៩ ៩០០ បាត​ឬ​ខ្ទង់ ១ ៣០៣ ដុល្លារ។

ដោយឡែក​​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​ ក៏លេច​ឮ​ដំណឹង​ថា​នឹង​យក​ឥវ៉ាន់​បាន​នៅ​ថ្ងៃ​​ទី ២០ ខែកញ្ញា និងមាន​ហាង​ធំៗ​បាន​បើក​ឲ្យ​កម្ម៉ង់​ទិញ​រួច​មក​ហើយ​ ជាមួយ​​នឹង​ជម្រើស​តម្លៃ​ផ្សេងៗ​គ្នា​(តម្លៃ​ចាប់ពី​ ១៩០០ ដុល្លារ៕

អត្ថបទទាក់ទង៖

ប្រភព៖ Straits Times   ប្រែ​សម្រួល៖ រក្សា