ចង់បន្តការសិក្សានៅអាមេរិក នេះជាសាកលវិទ្យាល័យល្បីមួយ អ្នកអាចដាក់ទៅរៀនបានដោយមិនស្មុគស្មាញខ្លាំង

  • 2019-09-13 04:02:24
  • ចំនួនមតិ 20 | ចំនួនចែករំលែក 106

ចន្លោះមិនឃើញ


សម្រាប់អ្នកមានបំណងប្រាថ្នាចង់ទៅសិក្សានៅសហរដ្ឋអាមេរិក ឥលូវនេះលែងស្មុគស្មាញទៀតហើយ WEduAbroad អាចជួយបាន ដោយអ្នកអាចដាក់ទៅរៀននៅសាកលវិទ្យាល័យអាមេរិកដ៏ល្បីមួយក្នុងរដ្ឋ Tennessee គឺសាកលវិទ្យាល័យ The University of Tennessee at Chattanooga (UTC) ។

The University of Tennessee at Chattanooga (UTC) ជាសាកលវិទ្យាល័យដែលមានការទទួលស្គាល់លំដាប់ថ្នាក់ជាតិ នៅលើមុខជំនាញមួយចំនួន ដូចជា គិលានុបដ្ឋាយិកា គណនេយ្យ ចិត្តវិទ្យា តន្ត្រី វិស្វកម្ម ភាសាអង់គ្លេស គីមីវិទ្យា គ្រប់គ្រងមុខជំនួញ និងផ្នែកអប់រំ។

ចំពោះកម្មវិធីសិក្សា សាកលវិទ្យាល័យមួយនេះមានបើកថ្នាក់បរិញ្ញាបត្រចំនួន ១០០ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន ៥០ ដោយកម្មវិធីសិក្សាអស់ទាំងអស់នោះ សុទ្ធតែទទួលបានការបង្ហាត់បង្រៀនពីសាស្ត្រាចារ្យពោរពេញទៅដោយបទពិសោធន៍។

ចំណែកបរិយាកាសសិក្សាវិញ និស្សិត UTC នឹងទទួលបាននូវបទពិសោធន៍វប្បធម៌ចម្រុះជាតិសាសន៍ថ្មីមួយទៀត ជាមួយនិស្សិតអន្តរជាតិចំនួន ៥៦០០០ ដែលមកពី ៥៨ ប្រទេសឯណោះ។

UTC ក៏អនុញ្ញាតឲ្យនិស្សិតធ្វើស្វ័យសិក្សាបានគ្រប់ពេលវេលា នៅក្នុងបណ្ណាល័យ ដែលបើករហូតដល់ ២៤ ម៉ោង និងអាចចូលទៅកម្សាន្ត ក្នុងមជ្ឈមណ្ឌលកីឡា និងមជ្ឈមណ្ឌលសិល្បៈផងដែរ ក្រោយពីទំនេរពីការសិក្សា។

ដូច្នេះប្រសិនបើ សិស្ស និស្សិត មាតាបិតា ឬ អាណាព្យាបាលសិស្សមានបំណងចង់អោយកូនៗជាទីស្រលាញ់ទៅបន្តការសិក្សាទាំងថ្នាក់វិទ្យាល័យ បរិញ្ញាបត្រ ឬ អនុបណ្ឌិត និងការសិក្សាវគ្គខ្លីនៅក្រៅប្រទេស លោកអ្នកអាចធ្វើការប្រឹក្សាយោបល់ដោយឥតគិតថ្លៃជាមួយអ្នកជំនាញប្រឹក្សារបស់ WEduAbroad

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទង លេខទូរស័ព្ទ ៖ ០១៧ ៥៤ ៨៣ ៥៤ , ០៨១ ៦៣ ៦៣ ៦០ ៕

អត្ថបទ៖ អ៊ឹង ម៉េងគង់