ជប៉ុនមែនៗ! ផលិតរថយន្ត​​កុងតឺន័រ​ ​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន មិន​ប៉ះពាល់​បរិស្ថាន

  • 2019-09-14 07:08:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រោយ​ភាព​ជោគជ័យ​នៃ​ម៉ាស៊ីន​រថយន្ត​ប្រភេទ​ទេសចរណ៍​ដើរ​ដោយ​ថាមពល​អ៊ីដ្រូហ្សែន​សម្រាប់​ម៉ូដែល​ ​Mirai, Toyota​ ​ក៏​ទើប​ផលិត​សម្រេច​នូវ​រថយន្ត​ប្រភេទ​កុងតឺន័រ​ដែល​ដំណើរការ​ដោយ​ថាមពល​ ​អ៊ីដ្រូហ្សែន។

Toyota Mirai ឆ្វេង

រថយន្ត​កុងតឺន័រ​ដើរ​ដោយ​អ៊ីដ្រូហ្សែន​នោះ​ ​ប្រើ​ម៉ាស៊ីន​របស់​ ​Mirai​ ​ចំនួន​ ​២​ ​ដែល​មាន​កម្លាំង​ ​៦៧០​ ​សេះ​ ​អូស​ទូរ​កុងតឺន័រ​ជាង​ ​៣៦​ ​តោន​ ​និង​ប្រើ​បាន​ចម្ងាយ​ ​៣២០​ ​គីឡូម៉ែត្រ​ ​ពេល​មាន​ថាមពល​ពេញ។

ទោះ​ជា​យ៉ាង​ណា​ ​រថយន្ត​នោះ​​គ្រាន់​តែ​ជា​ម៉ូដែល​គំរូ​ផលិត​សាកល្បង​ប៉ុណ្ណោះ​ ​ខណៈ​ពេល​ចេញ​ផ្លូវការ​ ​Toyota​ ​មិន​បាន​បញ្ចេញ​នោះ​ទេ​ ​តែ​បង្ហើប​ថា​បច្ចេកវិទ្យា​នេះ​ ​នឹង​ធ្វើ​ឲ្យ​ពិភពលោក​ស្រស់​ថ្លា​ឡើង​វិញ​ ​ហើយ​នឹង​មាន​ប្រើ​ក្នុង​ពេល​ដ៏​ខ្លី​ខាង​មុខ៕

អានបន្ត ៖

ប្រភព៖ carscoops | CNBC   អត្ថបទ៖ រដ្ឋ