Mourinho បង្ហើបពីមូលហេតុដែលគាត់គិតធ្វើឱ្យ Alexis Sanchez ដុនដាប់ខ្លាំង នៅ Man Utd
- 2019-09-14 08:10:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Mourinho បង្ហើបពីមូលហេតុដែលគាត់គិតធ្វើឱ្យ Alexis Sanchez ដុនដាប់ខ្លាំង នៅ Man Utd
ចន្លោះមិនឃើញ
អតីតគ្រូបង្វឹក Manchester United លោក Jose Mourinho បានអះអាងថា Alexis Sanchez ធ្លាក់ទម្រង់លេងខ្លាំងងើបមិនរួចនៅក្រុមបិសាចក្រហម តាមលោកយល់មូលហេតុចម្បងគឺបណ្តាលមកពីភាពមិនសប្បាយចិត្តជាប្រចាំ។
បន្ទាប់ពីផ្លាស់ទៅទឹកដី Old Trafford កាលពីខែមករាឆ្នាំ ២០១៨ ដែលជាកិច្ចព្រមព្រៀងកើតចេញពីការដោះដូរឲ្យ Henrikh Mkhitaryan ចូលរួមជាមួយ Arsenal វិញ កីឡាករឈីលីធ្លាក់ជើងស្រែកលែងលឺរហូតដល់ថ្នាក់ក្លឹបដាក់ឲ្យ Inter ខ្ចីជើងនៅដើមរដូវកាលនេះ។
ការដែល Sanchez មិនសូវបានបង្ហាញខ្លួនគឺជារឿងមួយ ប៉ុន្តែអតីតគ្រូបង្វឹក Real Madrid, Chelsea និង Man Utd រូបនេះបានប្រាប់ The Telegraph ថាការលំបាករបស់ Sanchez មួយទៀតគឺខ្វះភាពកក់ក្តៅនៅ Man Utd ដែលធ្វើឲ្យគេតែងតែកើតទុក្ខជាប្រចាំ។
Sanchez ត្រូវបានរាយការណ៍ថាពេលទៅដល់ Old Trafford ដំបូងៗកីឡាកររូបនេះមិនត្រូវបានស្វាគមន៍ដោយមិត្តរួមក្រុមភាគច្រើន។ សូម្បីពេលទទួលទានអាហារ ក៏អតីតកីឡាករ Arsenal និង Barcelona អង្គុយកណ្ដោចកណ្ដែងតែឯងដែរ។
ក្រោយមកបន្តិច Paul Pogba ឃើញ Sanchez បានប្រាក់ឈ្នួល ៥៥៥,០០០ ដុល្លារក្នុង១អាទិត្យ (ខ្ពស់ជាងខ្លួនដល់ទៅ២ដង) ភ្នាក់ងាររបស់កីឡាករបារាំងរូបនេះបានឡាំប៉ាទារឡើងប្រាក់ខែដែរ។
លោក Mourinho បាននិយាយថា “ Sanchez …ខ្ញុំអាចយល់ពីអារម្មណ៍របស់គេ មិនមែនជាមនុស្សរីករាយទេ។ ហើយខ្ញុំគិតថាក្នុងកិច្ចការទាំងអស់ នៅពេលដែលអ្នកមិនសប្បាយចិត្ត យើងនឹងធ្វើមិនបានល្អទោះក្នុងកម្រិតណាក៏ដោយ...”។
“ក្នុងនាមជាគ្រូបង្វឹក ពេលខ្លះអ្នកមានសិទ្ធិទាមទារខ្ពស់បំផុតពីកីឡាករ ប៉ុន្តែវិធីនេះមិនជោគជ័យគ្រប់ពេលទេ។...ដូច្នេះនៅអ៊ីតាលីគាត់នឹងប្រសើរឡើងវិញ។ ខ្ញុំសង្ឃឹមថាគាត់អាចធ្វើបាន។ ខ្ញុំតែងតែជូនពរដល់កីឡាករគ្រប់រូប"។
អាន៖ Conte គ្រូបង្វឹកមានប្រាក់ឈ្នួលខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ Serie A