"ខ្ញុំ​មាន​ការ​ភ្ញាក់ផ្អើល​ដែល Watford បណ្ដេញ​ខ្ញុំ ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​លទ្ធផល​ដូច្នោះ​ទេ"

  • 2019-09-15 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Javi Gracia អតីត​គ្រូ​បង្វឹក Watford បាន​និយាយ​​នៅ​ក្នុង​កម្មវិធី​វិទ្យុ​កីឡា El Larguero ដោយ​លោក​មិន​លាក់​បាំង​នឹង​ការ​ភ្ញាក់ផ្អើល​របស់​លោក​ឡើយ​ចំពោះ​ការ​សម្រេច​ចិត្ត​ដែល​ក្រុមប្រឹក្សា​បាន​ធ្វើ​ដាក់​លោក។

Javi Gracia បាន​និយាយ​ថា​ "ខ្ញុំ​​​បាន​ប្រជុំ​ជាមួយ​ក្រុមប្រឹក្សា ហើយ​បន្ទាប់​ពី​ទទួល​បាន​លទ្ធផល​ល្អ​២ ខ្ញុំ​គិត​ថា​ខ្ញុំ​នឹង​នៅ​បន្ត​ការងារ​ទៀត។ ខ្ញុំ​មិន​រំពឹង​ថា​នឹង​មាន​វាសនា​ដូច្នេះ​ទេ"។

នៅ​ក្នុង​ការ​ប្រជុំ​នោះ​ក្រុមប្រឹក្សាភិបាល​បាន​គាំទ្រ​គម្រោង​របស់ Javi Gracia។ "ពួកគេ​បាន​ផ្តល់​ទំនុក​ចិត្ត​ដល់​ខ្ញុំ ជា​គម្រោង​អភិវឌ្ឍ​ធនធាន​កីឡាករ​​រយៈពេល​វែង​មួយ​ នៅ​ពេល​ដែល​ខ្ញុំ​បន្ត​កុងត្រា​ថ្មី​”។

Javi Gracia ជឿជាក់​ថា Watford នឹង​ខ្លាំង​ឡើង។ "ខ្ញុំ​គិត​ថា​យើង​ល្អ​ជាង​មុន ហើយ​ក៏​ជា​អ្វី​ដែល​យើង​អាច​កែប្រែ​លទ្ធផល​មិន​ល្អ​​របស់​យើង​បាន​ដែរ"។

អតីត​គ្រូ​បង្វឹក Watford ជឿ​ថា​​ក្លឹប​បាន​ត្រៀម​មនុស្ស​រួច​ជា​ស្រេច នោះ​គឺ Quique Sanchez Flores គ្រូ​បង្វឹក​ថ្មី​មុន​ពេល​ដែល​ពួកគេ​បណ្ដេញ​លោក​ចេញ។ "វា​អាច​ ពួកគេ​បាន​រង់ចាំ​អ្នក​ថ្មី​មក​មុន​បណ្ដេញ​ខ្ញុំ។ វា​ជា​ក្លឹប​ដែល​មាន​ការ​ផ្លាស់ប្តូរ​ច្រើន"។

អាន៖ Mourinho បង្ហើប​ពី​​មូលហេតុ​ដែល​គាត់​គិត​ធ្វើ​ឱ្យ Alexis Sanchez ដុនដាប់​ខ្លាំង នៅ Man Utd

ប្រភព៖ Besoccer   ប្រែ​សម្រួល៖ សុខ លាងហ៊ត