ស្មាតហ្វូនវៀតណាម មានឆ្នាំងសាកលឿន ១៨ វ៉ាត់ តែដាក់ឈ្មោះខុសគេដាច់
- 2019-09-16 03:26:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្មាតហ្វូនវៀតណាម មានឆ្នាំងសាកលឿន ១៨ វ៉ាត់ តែដាក់ឈ្មោះខុសគេដាច់
ចន្លោះមិនឃើញ
ក្រោយពីមានដំណឹងលេចចេញច្បាស់ៗពីក្រុមហ៊ុនផលិតស្មាតហ្វូន Vinsmart ដែលកំពុងរៀបចំសាងសង់រោងចក្រផលិតទូរសព្ទ ដែលមានសមត្ថភាពផលិត ១០០ លានគ្រឿងក្នុងមួយឆ្នាំ ហើយដំណាក់កាលដំបូងនឹងសាកល្បងផលិត ៣០ លានគ្រឿងសិនក្នុងមួយឆ្នាំ។
មកទល់ពេលនេះ បានចេញលេចរូបរាងពិតប្រាកដហើយ Vinsmart ម៉ូឌែលចុងក្រោយថ្មីមួយទៀតនៃស្រឡាយ Vsmart គឺ Joy 2+។ រំឭកដែរថា Vinsmart ផលិតបានស្មាតហ្វូន ៨ ម៉ូឌែលហើយមានដូចជា Vsmart Live, Vsmart Bee, Vsmart Star, Vsmart (ជំនាន់ ២) និង Vsmart Joy 2+ ។
លក្ខណៈពិសេសនៅលើម៉ូឌែលចុងក្រោយ Joy 2+ នេះដែរ រចនារាងខាងមុខបែបតំណក់ទឹកទំហំអេក្រង់ ៦,២ អ៊ិញផលិតដោយក្រុមហ៊ុន Sharp បង្ហាញរូបភាពបាន HD+ មានថាមពលថ្មធំ ៤៥០០ មីលីអំពែម៉ោង(អាចរស់បានមួយថ្ងៃពេញ) បង្កប់រន្ធដោត USB Type-C សាកភ្លើងលឿន (ក្នុងប្រអប់មានឆ្នាំងសាកលឿនកម្លាំងបញ្ជូន ១៨ វ៉ាត់ ប៉ុន្តែសាកភ្លើងឡើងដល់ ៥០% ចាយពេល ៤០ នាទី ) និងសមត្ថភាពកាមេរ៉ាឡើងដល់ AI Camera ។
កាមេរ៉ាភ្លោះខាងក្រោយ ១៣+ ៥ មេហ្គាភិចសែល អាចផលិតរូបបានស្អាតគួរសម និងមាន Effect ដូចជា Beauty, AR Sticker និងមុខងារជំនួយការកម្សាន្តផ្សេងទៀតផ្តោតសំខាន់លើយុវវ័យ។
ត្បិតតែជាម៉ូឌែលកូនពៅមែន (កូនបង Vsmart Joy 1+) ប៉ុន្តែវាមកជាមួយ Snapdragon 450 និងមានពណ៌ស្រស់ៗណាស់មាន ៣(ខៀវចាស់ ក្រហម និងខៀវ) និងមានជម្រើស RAM ២GB មេម៉ូរី ៣២GB តម្លៃប្រមាណជា ១២៨ ដុល្លារ(២ ៩៩០ ០០០ ដុង) និងម្រើស RAM ៣GB មេម៉ូរី ៣២GB តម្លៃប្រមាណជា ១៥៨ ដុល្លារ( ៣ ៦៩០ ០០០ ដុង)។
Vsmart Joy 2+ នឹងបើកឲ្យកុម្ម៉ង់ទិញឆាប់ៗនេះ ជាមួយនឹងជម្រើស RAM ២GB (មានកាដូឲ្យថែមទៀត បើទិញតាមបណ្ដាហាងច្រើនជាង ៣០០០ ហាងនៅទីក្រុងហាណូយដូចជា VinPro, TSA Mobile, FPT shops, Viettle Store និងហាង Nguyen Kim ជាដើម។៕
អត្ថបទទាក់ទង៖