អ្នកលេងកណ្ដាប់ដៃ រ៉ែម រាជ ឡើងទៅវគ្គ៨នាក់បន្តទៀតហើយនៃពាន TV5
- 2019-09-17 03:51:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកលេងកណ្ដាប់ដៃ រ៉ែម រាជ ឡើងទៅវគ្គ៨នាក់បន្តទៀតហើយនៃពាន TV5
ចន្លោះមិនឃើញ
អ្នកប្រដាល់ត្រកូល សូត្រ គឺ សូត្រ ខេវិន រួមទាំង រ៉ែម រាជ បានទៅជុំទី៣បន្តទៀតហើយ ក្រោយពួកគេយកឈ្នះដៃគូកាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ២០១៩ នៅសង្វៀន TV5 កន្លងទៅថ្មីៗនេះ។
កីឡាករ រ៉ែម រាជ និង លន់ សៀកឡេង អ្នកទាំងពីរប្រើកណ្ដាប់ដៃច្រើននាទឹកទី១ ពោលវ៉ៃពោះផង ខាងឆ្វេងស្ដាំផង ដោយចេញធ្ងន់ៗតែម្ដងមិនគិតថាជាទឹកដំបូងនោះទេវ៉ៃដោយមិនស្ទាបស្ទង់។ ការប្រកួតឈានដល់ទឹកទី២ ពួកគេទាំងពីរប្ដូរដៃគ្នាជាខ្លាំងនៅដើមទឹកនេះទៀត។ ចប់ការប្រកួតដ៏ជក់ចិត្តអ្នកទាំងពីរនាក់ខាងលើនេះចាញ់ឈ្នះដោយពិន្ទុប៉ុណ្ណោះ ទោះប្ដូរគ្នាយ៉ាងណាក្ដី។
រ៉ែម រាជ បានឲ្យដឹងដែរថា ការខំប្រឹងរបស់ខ្លួនគឺមិនអត់ប្រយោជន៍នោះទេ ចាប់ផ្ដើមបានផ្លែផ្លាបណ្ដើរៗហើយ។ និយាយពីសមត្ថភាពរបស់ដៃគូវិញ អ្នកប្រដាល់មកពីសៀមរាបរូបនេះ បញ្ជាក់ថា ការវ៉ៃរបស់ លន់ សៀកឡេង គឺនៅមានកម្រិតទាបនៅឡើយ គេត្រូវខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត។
រំលឹកដែរថា រ៉ែម រាជ ឈ្នះពិន្ទុកីឡាករ លន់ សៀកឡេង ខណៈ សូត្រ ខេវិន ក៏ឈ្នះពិន្ទុលើ ចិត្រ សុភី ដូចគ្នាកាលពីថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ២០១៩។ អ្នកទាំងពីរនាក់នេះជាប់ទៅជុំទី៣ ដែលមានកីឡាករ៨នាក់ប្រកួតបន្តទៀតហើយនៃការប្រកួតជម្រុះដណ្ដើមពានរង្វាន់ TV5 ទម្ងន់ ៦០គីឡូក្រាម៕
បើករដូវកាលមិនទាន់ស្រួលបួលផង អ្នកគាំទ្រ Arsenal មួយចំនួនចង់ដេញ Emery ចោល
ទីបំផុត De Gea សម្រេចពីអនាគតរបស់ខ្លួនជាមួយ Man Utd ហើយ!