Ter Stegen និយាយ​ត្រង់ៗ​ថា មិន​សប្បាយ​ចិត្ត​នឹង​ Neuer

  • 2019-09-17 11:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ចាំ​ទី​អាល្លឺម៉ង់​ Marc Andre Ter Stegenបាន​ប្រើប្រាស់​សន្និសីទ​កាសែត​ប្រកួត UEFA Champions League រវាង​ Borussia Dortmund និង Barcelona និយាយ​ពី​ភាព​មិន​សប្បាយ​ចិត្ត​របស់​ខ្លួន​នឹង​អ្នក​ចាំ​ទី​ដៃទី​១ ក្រុម​ជម្រើស​ជាតិ​អាល្លឺម៉ង់ Manuel Neuer។

កីឡាករ​រូប​នេះ​បាន​និយាយ​ថា៖ " អ្នក​មិន​អាច​និយាយ​ថា យើង​មាន​ការ​ប្រកួត​ប្រជែង​សម្រាប់​តំណែង​អ្នក​ចាំទី ហើយ​រំពឹង​ថា​ អ្នក​អត់​បាន​លេង សប្បាយ​ចិត្ត​ទេ […] Manuel Neuer អត់​ចាំ​បាច់​និយាយ​វិភាគ​ពី​អារម្មណ៍​របស់​ខ្ញុំ​ទេ " ។

កីឡាករ​រូប​នេះ​បន្ត​ថា៖ " វា​ជា​គំនិត​របស់​ខ្ញុំ ប្រសិន​បើ​ក្រឡេក​មើល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​ អ្នក​នឹង​ឃើញ​ថា ខ្ញុំ​មាន​ឥរិយាបថ​ល្អ​ ហើយ​អ្វី​ដែល Neuer និង​អ្នក​ផ្សេង​ទៀត​និយាយ​ អត់​សម​ទេ។ សម្ដី​របស់​ Neuer មិន​សមរម្យ តែ​ខ្ញុំ​មិន​និយាយ​ទៀត​ទេ ខ្ញុំ​ចង់​បញ្ចប់​ភាព​ចម្រូងចម្រាស​នេះ " ។

ក្រោយ​ពី​អត់​បាន​លេង​ជម្រុះ UEFA Euro 2020 ទាំង​ ២ប្រកួត ក្នុង​ខែ​កញ្ញា នេះ Stegen បាន​បង្ហាញ​ពី​អារម្មណ៍​មិន​សប្បាយ​ ពេល​ដែល​អត់​បាន​លេង​។ ក្រោយ​មក Neuer បាន​តប​វិញ​ថា ការ​និយាយ​ពី​អារម្មណ៍​របស់​ខ្លួន​ជា​សាធារណៈ​បែប​នេះ មិន​មាន​ភាព​ចាំ​បាច់​ និង​មិន​បាន​ជួយ​ក្រុម​ឡើយ។

គួរ​រម្លឹក​ផង​ដែរ​ថា Ter Stegen ជា​អ្នក​ចាំ​ទី​បម្រុង​ Neuer ជា​ច្រើន​ឆ្នាំ​ហើយ តាំង​ពី​ព្រឹត្តិការណ៍ World Cup ២០១៤​ មក​ម្ល៉េះ៕

ប្រភព៖ Goal   អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី