Facebook ​គ្រោង​ផលិត​វ៉ែនតា​ឆ្លាតវៃ ​អាច​ធ្វើ​ការ​ហៅ​ចេញ​ចូល​ដូច​ស្មាតហ្វូន

  • 2019-09-18 06:31:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​របាយការណ៍​ថ្មី​មួយ​បាន​ចុះ​ផ្សាយ​ថា​ក្រុមហ៊ុន Facebook ​បាន​ចាប់​ដៃ​សហការ​ជាមួយ​ក្រុមហ៊ុន Luxottica លើ​ការ​អភិវឌ្ឍ​នូវ​ប្រភេទ​វ៉ែនតា Ray-Ban និង Oakley ​ដែល​ជា​ប្រភេទ​វ៉ែនតា​ប្រើប្រាស់​បច្ចេកវិទ្យា​ឆ្លាតវៃ AR។

កំណត់​នូវ​ការ​ប្រើប្រាស់​ឈ្មោះ 'Orion' វ៉ែនតា AR មួយ​នេះ​រំពឹង​នឹង​ដាក់​លក់​ជា​ផ្លូវការ​នៅ​ចន្លោះ​ឆ្នាំ ២០២៣ ទៅ ២០២៥។ នេះ​បើ​យោង​តាម​សារព័ត៌មាន CNBC ​បាន​ចុះ​ផ្សាយ។

ចំណុច​ខ្លាំង​នៃ​វ៉ែនតា Orion Ray-Ban គឺ​បង្កើត​ឡើង​សម្រាប់​ជំនួស​មុខងារ​មួយ​ចំនួន​លើ​ស្មាតហ្វូន សោត​យ៉ាង​ដូច​ជា​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​អាច​ធ្វើ​ការ​ហៅ​ចេញ​ចូល បង្ហាញ​នូវ​ផ្ទៃ​ព័ត៌មាន​មួយ​ចំនួន ក៏​ដូច​ជា​ផ្សាយ​ផ្ទាល់​នូវ​ទិន្នន័យ​របស់​អ្នក​ទៅ​លើ​បណ្តាញ​សង្គម៕

អានអត្ថបទ:

ប្រភព៖ Cnet   ប្រែ​សម្រួល៖ កៅ រក្សា

អត្ថបទថ្មី