នេះ​តម្លៃ Range Rover Evoque 2020 មួយ​ទឹក​ដាក់​លក់​នៅ​ខ្មែរ

  • 2019-09-20 02:51:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


រថយន្ត SUV ដែល​មាន​ភាព​ល្បី​ល្បាញ​នៅ​កម្ពុជា និង​ពិភព​លោក Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ មាន​ការ​រចនា និង​កែ​ប្រែ​ប្រព័ន្ធ​បច្ចេកវិទ្យា​ប្លែក​ពី​ស៊េរី​មុន។

រូបភាព៖ Land Rover Cambodia

Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ មាន​ប្រព័ន្ធ​សំឡេង​បច្ចេកវិទ្យា Meridian Surround Sound System ជា​មួយ​បច្ចេកវិទ្យា​ Incontrol Touch Pro ដែរ​ធ្វើ​អោយ​អ្នក​បើក​បរ​មាន​អារម្មណ៍​កាន់​តែ​អស្ចារ្យ​ជា​មួយ​នឹង​តន្ត្រី ដែល​អាច​បញ្ជា​បាន​ដោយ​អ្នក​បើក​បរ​ផ្ទាល់​ពី​ក្នុង​រថយន្ត ដោយ​ប្រើ​បច្ចេកវិទ្យា​ Advance Tow Assist និង​កៅអី​ម៉ាស្សា​ទំនើប​​ដែរ​អាច​បញ្ជា​ឲ្យ​ត្រជាក់​រឺ​ក្ដៅ​បាន​តាម​ត្រូវការ​។

តម្លៃ​ថ្មី​ចេញ​លក់​ដំបូង Range Rover Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ២០២០ ដាក់​លក់​តម្លៃ​ចាប់​ពី ១៣៦ ៨០០ ដុល្លារ  សមរាប់​ម៉ូដែល​មួយ​ទឹក​វិញ​មាន​តម្លៃ​ខ្ទង់ ១២៥ ០០០ ដុល្លារ បូក​រួម​ជា​មួយ​ការ​ធានា​រយះ​ពេល ៥​ឆ្នាំ។

រូបភាព៖ Land Rover Cambodia

លើស​ពី​នេះ​បច្ចេកវិទ្យា​ផ្ដល់​សញ្ញា​នៅ​ពេល​អ្នក​ងងុយ​គេង​រឺ​អស់​កម្លាំង​នៅ​ពេល​បើកបរ​កាន់​តែ​មាន​សុវត្ថិភាព​ក្នុង​ពេល​បើកបរ។ កាមេរ៉ា​ ៣៦០ ដឺក្រេ​ រួម​ជា​មួយ​កាមេរ៉ា​បច្ចេកវិទ្យា​ជំនាន់​ថ្មី​ដែរ​ហៅ​ថា Clear sight grown view អាច​អោយ​លោក​អ្នក​មើល​ឃើញ​នៅ​បាត​រថយន្ត​ជុំវិញ​កង់ ផ្នែក​ខាង​ក្រោយ​ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នក​បើកបរ​គ្រប់​ស្ថាន​ភាព​ផ្លូវ។

រូបភាព៖ Land Rover Cambodia

Evoque​  ស៊េរី​ថ្មី​​ឆ្នាំ​ ​២០២០ ​មាន​បំពាក់​ម៉ាស៊ីន​ទំហំ ២,០ លីត្រ មាន​ទាំង​ប្រភេទ​ម៉ាស៊ីន​សាំង និងម៉ាស៊ូត អាច​បង្កើន​ល្បឿន​ពី ០ ទៅ ១០០ គីឡូម៉ែត្រ​ក្នុង ៧,៥ វិនាទី អាច​បើក​បរ​បាន​ល្បឿន ២៣០ គីឡូ​ម៉ែត្រ​ក្នុង ១ម៉ោង អម​ជា​មួយ​នឹង​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ៩​ ​វគ្គ​ ​និង​ប្រព័ន្ធ​បើកបរ​អូស​កង់​ទាំង​ ​៤​ ​AWD​ ​(All-Wheel-Drive)​ ​ឬ​ហៅ​ប៉ុង ​២។ កម្រិត​ប្រើ​ប្រេង​ឥន្ធនៈគឺ​ ១០០ គីឡូម៉ែត្រស៊ី​ប្រេង​ ប្រមាណ ៧,៧ លីត្រ៕

ប្រភព៖ Land Rover Cambodia

ចុចអាន៖

អត្ថបទ៖ ម៉េងងី