​ចំណាយម៉ឺនដុល្លារ ទិញ iPhone 11 មកហែកប្រអប់ គ្មាននិយាយអ្វីមួយម៉ាត់

  • 2019-09-23 06:06:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTuber ផ្នែក​បច្ចេកវិទ្យា​ដ៏​ល្បី​ដែល​មាន​គណនី​ឈ្មោះ​ថា​ Unbox Therapy បាន​បញ្ចេញ​វីដេអូ​ថ្មី​មួយ បង្ហាញ​អំពី​ការ​បើក​ប្រអប់​ iPhone 11 គ្រប់​ម៉ូដែល គ្រប់​ពណ៌​ ដែល​មាន​សរុប​គឺ ១៤ គ្រឿង។

ចាប់​អារម្មណ៍​ឃើញ​ថា​ក្នុង​វីដេអូ​រយៈពេល​ជាង ៨ នាទី​នេះ មិន​មាន​និយាយ​ពណ៌នា​អ្វី​មួយ​ម៉ាត់​ឡើយ​អំពី​ iPhone ជំនាន់​ថ្មី។ មួយ​វីដេអូ​នេះ ប៉ាន់​ស្មាន​ថា​ចំណាយ​​អស់​មិន​ក្រោម​ខ្ទង់​ម៉ឺន​ដុល្លារ​នោះ​ទេ ប៉ុន្តែ​ YouTuber រូប​នេះ​ក៏​អាច​រក​ចំណូល​មិន​តិច​ដែរ​ពី​វីដេអូ​នេះ។ វីដេអូ​មាន​ចំនួន​អ្នក​ទស្សនា​ជិត ៣ លាន​ដង គិត​ត្រឹម​ពេល​នេះ៕

ចុចអាន ៖ ឆៅ​ណាស់! តេស្ត​ទម្លាក់ iPhone 11 Pro ស្តែងៗ​នៅ​មុខ​ហាង Apple Store

អត្ថបទ៖ សុខហេង