កុំព្យូទ័រថ្មីនេះមានបច្ចេកវិទ្យាស្កេនមុខដោះសោរ អេក្រង់លាតស្ទើរគ្មានគែម

  • 2019-09-23 06:23:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់ពី​ក្រុមហ៊ុន ASUS បាន​ប្រកាស​ដាក់​បង្ហាញចេញ កុំព្យូទ័រយួរដៃ ជំនាន់​ថ្មី​សេរី Vivobook​ ​S15 សេរី​ថ្មី​ ​S531 ​ក្នុង​កម្មវិធី Computex នៅក្នុង​ទីក្រុង​តៃវ៉ាន់​កាល់​ពី​ថ្ងៃទី ២៧ ខែឧសភា​ឆ្នាំ ២០១៩កន្លងទៅ​។​ មកទល់ពេលនេះកុំព្យូទ័រយួរដៃដ៏ស្រស់ស្អាតនេះ កំពុងមានវត្តមានលើទីផ្សារកម្ពុជាជាផ្លូវការ​ហើយ។

Vivobook​ ​S15 ពណ៌ផ្កាឈូក

**ខាងក្រោមនេះជា​លក្ខណ​ពិសេស​របស់ Vivobook​ ​S15៖**

-១.​​រចនា​បទ​ទំនើប​និង​ទាន់សម័យ​ជាង​មុន​ ​រូបរាង​ស្តើង​ស្អាត​ ​មាន​ជម្រើស​ពណ៌​ចម្រុះ​ស្អាត​សាក​សមនឹង​យុវវ័យ​សម័យថ្មី​ ​ជាមួយនឹង​​ការ​ឌីហ្សា​ញ បា​តក្រោមអាចរុញ​ឡើង​ខ្ពស់​ដែល​ជំនួយ​ដល់​ប្រព័ន្ធ​ត្រជាក់​របស់​ម៉ាស៊ីន​ ​អម​ជាមួយនឹង​រូបរាង​ស្តើង​ស្រាល​ងាយស្រួល​យក​តាម​ខ្លួន​

-២​.​​មុខងារ​និង​បច្ចេក​វិទ្យា​ថ្មី​ៗ​ ដូចជា អេក្រង់លាតស្ទើរគ្មានគែម (NanoEdge​ ​Display)​ ​ក្រុមហ៊ុន ASUS បាន​ធ្វើអោយLaptopនេះ​សឹងតែ​គ្មាន​គែម​ ​ហើយក៏​ជាLaptop​ ​Vivobook​ ​ដំបូង​ដែល​មាន​បច្ចេកវិទ្យា Infrared​ ​Camera​ ​និង​ ​Wi​-Fi​ ​6 ផងដែរ​។​

ផ្នែកអេក្រង់ មិនចាំងភ្នែក

រូបរាងខាងក្រៅ

កុំព្យូទ័រយួរដៃថ្មីនេះ ​មាន​ជម្រើស​ពណ៌​ចម្រុះ​ស្អាត​ប្លែកភ្នែក​ចំនួន ៥ ពណ៌​ផ្សេង​ៗ​គ្នាដូចជា​ ​ពណ៌​បៃ​តង​ស្លែ​រ​ ​ពណ៌​ផ្កាឈូក​ ​ពណ៌ខៀវ​ ​ពណ៌ខ្មៅ​ ​និង​ ​ពណ៌ទឹកប្រាក់​។​

​លេប​ថ​បនេះ​មាន​ទម្ងន់​ស្រាល​ត្រឹមតែ​ ១,៨ គីឡូក្រាម​ ​ងាយស្រួល​ដាក់​ចូល​កាបូប​យក​តាម​ខ្លួន​ ​មិនធំ​ពេក​ ក្នុង​ការ​យួរ​និង​យក​ទៅណាមកណា​។​ ​ផ្ទៃ​ខាងលើ ​ផលិត​ដោយ​លោហៈ​មាន​រចនា​បទ​ប្លែក​ស្អាត​អម​ទៅ​ដោយ​និមិត្តសញ្ញា(​Logo)​ ​ASUS​ ​Vivobook​ ​នៅ​ខាង​កៀន​។

Vivobook​ ​S15 ពណ៌ខៀវលាយស

​និង​មាន​រន្ធ​ចេញ​ខ្យល់​ប្រសើរ​ជាង​មុន​ ​និង​មានរន្ធបំពងសំឡេង (Speakers) នៅ​ចំហៀង​នៃ​សម្បក​ខាងក្រោម ​ជាមួយនឹង​បច្ចេកវិទ្យា ErgoLift​ ជា​ត្រ​ជៀ​ក Laptop រុញ​ឡើងបាន ៣.៥°​(ដឺក្រេ) ដែល​ជំនួយ​ដល់​ការការវាយអត្ថបទ (Typing) ឲ្យមាន​ភាព​ងាយស្រួល​ និងមិនឆាប់ឲ្យឡើងកម្ដៅ។​

បច្ចេកវិទ្យា ErgoLift​ ជា​ត្រ​ជៀ​ក Laptop រុញ​ឡើងបាន ៣.៥°

S15 ក៏មាន​នូវបច្ចេកវិទ្យា​ ​Four​-​sided​ ​NanoEdge​ ​Display​ ​ដែល​ផ្តល់​ទំហំ​អេក្រង់​ធំ​គ្មាន​គែម​ ​សឹងតែ ៨៨% ​នៃ​ផ្ទៃខាងមុខទៅ​ហើយ​ ដោយ​គែម​បន្សល់ទុក មាន​ប្រវែង​ខ្លី​ត្រឹមតែ ៥.២ (mm) ណាណូម៉ែត្រ ដែល​ជួយ​ទៅដល់​បទពិសោធន៍​នៃ​ការ​សម្លឹង​ទៅលើ​អេក្រង់​របស់​អ្នក​អោយ​កាន់តែ​ប្រសើរ​ឡើង​។​

សមត្ថភាពម៉ាស៊ីន

Vivobook​ ​S15 ចំរុះពណ៌

​លេប​ថ​បនេះ​ត្រូវ​បាន​បំពាក់ CPU​ ​Core​ ​I7​-​8565U​ ​(​Turbo​ ​Boost​ ​ដល់ទៅ​ ​4.6GHz​)​ ​និង​ ​Core​ ​I5​-​8265​ ​(​Turbo​ ​Boost​ ​ដល់ទៅ3.9GHz​)​ ​ជំនាន់​ទី 8​ ​និង​ ​GPU ដាច់​ របស់​ក្រុមហ៊ុន NVIDIA​ ​GeForce​ ​MX250​ ​ដែល​មាន​អង្គ​ចងចាំ​ប្រភេទ PCIe​ ​SSDទំហំ​ដល់ទៅ1TB​។​

​វា​ក៏​ជា​លេ​បថ​ប​ដំបូង​ដែល​បំពាក់​បច្ចេកវិទ្យា Infrared​ ​(​IR​)​ ​Camera​ ​ដែល​យើង​អាច Log​-​in ដោយ​មិន​ប្រើ​ដៃ​ យ៉ាង​មាន​សុវត្ថិភាព​ជាមួយនឹង Window​ ​Hello​ ​ដោយ​គ្រាន់តែ​ក្រឡេក​មើលទៅ​លើ​លេ​បថប​ ដោះសោរជាការស្រេច។

ក្រៅពីនោះវាក៏មកជាមួយ​និង​​បច្ចេកវិទ្យា​ ​Wi​ ​Fi​ ​6​ ​(​802.11ax​)​​ ដែល​មាន​ល្បឿន​លឿន​ជាង​បច្ចេកវិទ្យា Wi​ ​Fi​ ​5 ដល់ទៅ៣ដង​ ​ហើយ​បច្ចេកវិទ្យា​នេះ​ផ្ទុក​នូវ Network​ ​កាត់បន្ថយ​ភាព​ស្ទក់​យឺតបានដល់ ៧៥%​ ជួយ​ដល់​ការផ្ទេរ​វី​ដេអូ 4K​ ហើយក៏ជំនួយដល់​អ្នក​ដែល​មាន​អា​ជីពជា Video​ ​Editor​ បានមួយផ្នែកដែរ។

S15 ​បំពាក់​ប្រព័ន្ធ​សម្លេង​របស់​បច្ចេកវិទ្យា Harmon​ ​Kardon ដែល​ផ្តល់​គុណភាព​សម្លេង​ខ្ពស់​ ​ល្អ​ ​បាស់​បុក​ខ្លាំង​ ​លើស​ពី​លេ​បថ​បដ៏​ទៃ​ ព្រមជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន ​Fast​ ​charge​ ​(ប្រើពេល ៤៩ នាទី សាកបាន ៦០​%​)។

​សម្រាប់តម្លៃ Vivobook​ ​S15 នេះដែរ​ ក្រុមហ៊ុន ASUS បានដាក់លក់​នៅក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​ចាប់ពី​ថ្ងៃនេះ​តទៅ​ហើយ​ជាមួយជម្រើស Core i5-8265U RAM 8GB/ NVIDIA MX250 SSD 512GB គឺ ៧៨៩ ដុល្លារ ចំណែកឯជម្រើស Core i7-8765U RAM 8GB/ NVIDIA MX250 SSD 512GB គឺ ៨៨៩ ដុល្លារ៕

រន្ធដោតដ៏សំបូរបែប(HDMI, USB 2.0, USB Type-C)
រន្ធដោតដ៏សំបូរបែប(HDMI, USB 2.0, USB Type-C)
ក្នុងប្រអប់របស់ Vivobook​ ​S15

ប្រភព៖ Gadgets   ប្រែ​សម្រួល៖ រក្សា