ទឹក​ជ្រោះ​៩ជាន់​នៅកំពង់ស្ពឺមិន​ឆ្ងាយ​​ពី​ភ្នំពេញ​ល្អបំផុត​សម្រាប់​ថ្ងៃសម្រាកភ្ជុំនេះ​

  • 2019-09-23 08:26:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


ក្រ​សួង​ទេសចរណ៍ឲ្យ​ដឹងថា​ទឹកជ្រោះ​៩ជាន់​ស្ថិត​ក្នុង​ខេត្ត​កំពង់​ស្ពឺមានទេសភាព​ស្រស់ស្អាត​ និង​មាន​ទី​តាំង​តែជាង​១០០​គីឡូម៉ែត្រ​ពី​រាជធានីភ្នំពេញ។

(រូបថត៖ ឡាង សុលីណា ក្រសួងទេចរណ៍)

ក្រ​សួង​ទេសចរណ៍​សរសេរលើទំព័រហ្វេស​ប៊ុក​របស់​ខ្លួន​កាលពី​ម្សិល​មិញ​ថា​ទឹកជ្រោះ​៩ជាន់​ស្ថិត​ក្នុង​ខេត្តកំពង់ស្ពឺ ដោយ​ត្រូវ​ធ្វើដំណើរ​តាម​ផ្លូវជាតិលេខ​៤ ដល់គីឡូម៉ែត្រ​លេខ​៩៩បូក១០០ម៉ែត្រ​ ត្រូវ​បត់ឆ្វេង​តាម​ខ្លោង​ទ្វារ​តំបន់តេជោអភិវឌ្ឍន៍ឬតំបន់យោធិនទឹកដីតាកែន​កោះស្លា។​

(រូបថត៖ ឡាង សុលីណា ក្រសួងទេចរណ៍)

ក្រ​សួង​សរសេរបន្តថា៖ «សម្រស់ធម្មជាតិទឹកជ្រោះនៅខេត្តកំពង់ស្ពឺនេះ ជាកន្លែងដែលភ្ញៀវទេសចរតែងតែទៅកំសាន្តនារដូវវស្សា សម្លេងទឹកជ្រោះអមដោយសម្រស់ធម្មជាតិស្រស់ស្អាតអាចធ្វើឲ្យ​លោកអ្នកបំភ្លេចនូវទុកកង្វល់ដែលមានពេញមួយសប្តាហ៍»៕

អត្ថបទ៖ ទូច សុខា